នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង

សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី​ការ​បង្កើត​ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង។

តាមដានជាមួយយើង៖ Million Times

នេះ​បើ​យោង​តាម លិខិតសម្រេច​ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយនៅថ្ងៃ ២៥ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ។

ក្នុង​សេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវ​បាន​បង្កើត​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា មួយ​នៅ​ទីក្រុង​ប៉ារីស​ប្រទេសបារាំង ហៅថា ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ព្រំដែន​មណ្ឌល​ការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ត្រូវ​កំណត់​តាម​ព្រំដែន​នៅ​ទីក្រុង​ប៉ារីស ប្រទេសបារាំង។

ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង មាន​សមាជិក​ជ្រើស​តាំង ១៥ (ដប់ប្រាំ) រូប ដែលជ្រើសតាំងតាមការបោះឆ្នោត។ ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង មិនប្រើប្រាស់ ថវិកាជាតិឡើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ STPM