រយៈពេល ១៦៣ ឆ្នាំ គិតពីឆ្នាំ ១៨៦៣ មក លោក អេម៉ានុយអែល ម៉ាក្រុង ជា​ប្រធានាធិបតីបារាំងទី៣ បានមកទស្សនិកកិច្ចកម្ពជា


កាលពី​ម្សិលមិញ​ថ្ងៃ ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានមកដល់ប្រទេស​កម្ពុជា ដើម្បី ចូលរួម​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើកទី២០។

តាមដានជាមួយយើង៖ Million Times


ការ​អញ្ជើញ​មកដល់​នៃ​វត្តមាន​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងភរិយា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា ហើយ​លោក ក៏ជា​ប្រធានាធិបតី​បារាំង​ទី៣ ក្នុងរយៈពេលប្រមាណ ១៦៣ ឆ្នាំ គិតពីឆ្នាំ ១៨៦៣ ដែល​បាន​មក​កម្ពុជា។


ការ​អញ្ជើញ​មកដល់​នៃ​វត្តមាន​ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និង​លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង ម្សិលមិញនេះដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ និងចូលរួមបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។


ដំណើរមកដល់របស់លោកប្រធានាធិបតីបារាំង លើកនេះ គឺជា​ការ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត ព្រោះលោកគឺជាប្រធានាធិបតីបារាំងទី ៣ បានមកទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីលោក ហ្សាល ដឺហ្គោល ក្នុងឆ្នាំ ១៩៦៦ និង​លោក ហ្វ្រង់ស្វ័រ មីតេរ៉ង់ ក្នុងឆ្នាំ ១៩៩៣។

ការមក​ដល់​​ទឹក​ដី​កម្ពុជា លើកនេះមិនត្រឹមតែចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ​ក៏ដើម្បី​បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង។ ដំណើរទស្សនកិច្ចរបស់​ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៅក្នុងឆ្នាំ ២០២៦ នេះ លោក​នឹង​អញ្ជើញចូលរួមជាមួយព្រះមហាក្សត្រខ្មែរ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដើម្បី​បិទ​បញ្ចប់​គម្រោង​ជួសជុលកែលម្អប្រាសាទមេបុណ្យខាងលិច នាខេត្តសៀមរាប៕


អត្ថបទ៖ ឆដា, រូបភាព៖ SHS, ព្រះរាជគេហទំព័រផ្លូវការរបស់ សម្តេចព្រះនរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា និង Angkor Database