រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក ឯកឧត្តម Marco Rubio បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសកម្ពុជា និងថៃ បន្ទាប់ពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី ៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ នេះបើយោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា «សហរដ្ឋអាមេរិក សូមស្វាគមន៍សេចក្តីប្រកាសពីប្រទេសកម្ពុជា និងថៃ ស្តីពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់គេ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។ យើងសូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗនិងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ»។ គួរបញ្ជាក់ផងដែរថា កម្ពុជា និងថៃបានចេញសេចក្តីប្រកាសរួម ដោយអនុវត្តបទឈប់បាញ់ភ្លាមៗនៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ៕ អត្ថបទ៖ ប៊ី
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចេញមកបដិសេធព័ត៌មាន ថៃបាន រឹបអូសសត្វព្រៃពីកម្ពុជា
នៅព្រឹកនេះថៃបានរៀបល្បិចផ្សព្វផ្សាយព័ត៌មានរឹបអូសបានសត្វព្រៃពីកាស៊ីណូ នៅថ្មដា ដើម្បីបោកបញ្ឆោតមហាជនទាំងក្នុង និងក្រៅស្រុក។ ក្រោយធ្វើជាបង្ហោះព័ត៌មាននោះ
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KH Haitech បរិច្ចាគស្បៀងជូនវីរកងទ័ព តាមរយៈក្រសួងការងារ
ក្នុងស្ថានភាពប្រទេសកំពុងទទួលរងការឈ្លានពានពីទាហានថៃ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន មិនដែលនៅស្ងៀមឡើយ ខិតខំពង្រឹងទាំងអាជីវកម្មក្នុងស្រុក ថែមទាំងសកម្ម
ក្រសួងការបរទេសកម្ពុជា ធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូតចំនួន ២១ ជុំវិញការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស (Special AMM) ស្តីពី ស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ និងអំពីកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)។
វិរៈ ប៊ុនថាំ ចុះ MOU ជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើការផ្ដល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនពលរដ្ឋ
អ្នកឧកញ៉ា សួរ វីរៈ ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស មានប្រសាសន៍ថា ការចុះ MOU នៅថ្ងៃនេះ គឺក្នុងគោលបំណងគាំទ្រគោលនយោបាយសាធារណៈ របស់រាជរដ្ឋាភិបាល ស្តីពីការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ
អ្នកឧកញ៉ា លាង ម៉េង បន្តឧបត្ថម្ភ ៥ ០០០ តង់ដល់ជនភៀសសឹក
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសឧបត្ថម្ភនូវតង់ ៥០០០ សម្រាប់ស្នាក់នៅបណ្ដោះអាសន្នដល់ជនភៀសសឹក
គម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ សម្រចបាន១០០ ភាគរយហើយ
ឯកឧត្ដម បានបន្ថែមថា សារៈសំខាន់នៃគម្រោងមួយនេះ អាចជួយបញ្ចៀសការជន់លិចពីភូមិសាស្ដ្ររាជធានីភ្នំពេញ ជាពិសេសផ្ដល់ទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំស្រូវ ដំណាំរួមផ្សំ និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាកសិករផងដែរ។
អូស្ត្រាលី ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើង នៃភាពតានតឹងរវាងកម្ពុជា និងថៃ
រដ្ឋាភិបាលអូស្ត្រាលី នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចយោធារវាងកម្ពុជា និងថៃ ដែលកំពុងបន្តកើតឡើង រួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃទំហំ និងភាពតានតឹងនៃជម្លោះ
ក្រុមហ៊ុនមី Indomie របស់ឥណ្ឌូណេស៊ី នឹងបើករោងចក្រនៅទឹកដីខ្មែរ
កាលពីថ្ងៃ ១៩ ខែធ្នូ ឆ្នាំ ២០២៥ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធនានា ចូលរួមក្នុង
ចាប់ពីដើមឆ្នាំក្រោយទៅរាជរដ្ឋាភិបាល បញ្ចុះពន្ធគយ និងអាករពិសេសលើមុខទំនិញទាំងនេះ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញសេចក្ដីជូនដំណឹងស្ដីពីការកែសម្រួលអត្រាពន្ធគយ និងអាករពិសេស លើមុខទំនិញមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃ ១ ខែមករា ឆ្នាំ













