កម្ពុជា និងតួកគីយ៉េ បានប្តេជ្ញាបន្តពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង ដោយផ្តោតលើវិស័យសំខាន់ៗចាប់ពីនយោបាយ សន្តិសុខ និងការពារជាតិ រហូតដល់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងការតភ្ជាប់តាមជើងហោះហើរត្រង់
Author: Manuk Bee (Bee Manuk)
ស្ពានមេគង្គ-មេគង្គឃី-កោះនរា ចាប់ផ្តើមឈានចូលដំណាក់កាលសាងសង់
គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់តំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណបកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងឈានចូលដំណាក់កាលសាងសង់ បន្ទាប់ពីកិច្ចសន្យាសាងសង់ និងកិច្ចសន្យាត្រួតពិនិត្យគម្រោង ត្រូវបានចុះហត្ថលេខាជាផ្លូវការ
ក្រុមហ៊ុន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តសម្រាប់ប្រជាពលរដ្ឋកម្ពុជា
ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា ដោយផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាទូទៅ មិនកំណត់ត្រឹមតែកម្មករ និងនិយោជិតរបស់ក្រុមហ៊ុនឡើយ
កម្ពុជា-អ៊ីស្រាអែល ប្តេជ្ញាជំរុញពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងទេសចរណ៍
កម្ពុជា និងអ៊ីស្រាអែល បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ និងការងារ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ
កម្ពុជាស្រូបទាញទុន ៤៧០ លានដុល្លារ ពីគម្រោងវិនិយោគ ៣៦ ក្នុងខែកញ្ញា
កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៦គម្រោង ក្នុងខែកញ្ញា ឆ្នាំ២០២៦ ដោយមានទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ ១៧ពាន់កន្លែង
ជំនាញយានយន្ត និងរថយន្តអគ្គិសនី ក្លាយជាជម្រើសសម្រាប់យុវជនត្រៀមចូលទីផ្សារការងារ
លោក ណុនឌី អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មរថយន្ត នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានជំរុញឱ្យយុវជន ជាពិសេសសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាជ្រើសរើសជំនាញបច្ចេកទេស ដើម្បីបង្កើនឱកាសការងារ និងឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យាក្នុងវិស័យយានយន្ត
កម្ពុជា-អាស៊ែបៃហ្សង់ ចុះ MoU ជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ
សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មសាធារណរដ្ឋអាស៊ែបៃហ្សង់ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ក្នុងឱកាសវេទិកាធុរកិច្ច អាស៊ែបៃហ្សង់-កម្ពុជា នៅទីក្រុងបាគូ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន នឹងអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន នឹងចូលរួមជាមួយគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដើម្បីអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងការបំពេញបេសកកម្មនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៦
រដ្ឋមន្ត្រីបរិស្ថាន ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ KH Haitech-Haier Global Business
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Han Guangda ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Haitech-Haier Global Business និងអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business នៅទីស្តីការក្រសួងបរិស្ថាន
ក្រសួងឧស្សាហកម្មជំរុញជប៉ុនបង្កើនការវិនិយោគ និងផ្ទេរបច្ចេកវិទ្យាទឹកស្អាតមកកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគ និងនាំយកបច្ចេកវិទ្យាមកកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យទឹកស្អាត និងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតទៅកាន់តំបន់ថ្មីៗ













