ក្រោយចប់កម្មវិធី លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដូរឈុតពណ៌ឈើរីស្អាតខ្លាំង

កាលពី​ថ្មី​ៗ​នេះ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ​បាន​រៀបចំ​កម្មវិធី​សំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយវីរសិល្បករ និងសិល្បកររៀមច្បង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

តាមដានជាមួយយើង៖ Million Times

ដោយ​ពេល​កម្មវិធី​ភរិយា​​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បាន​ជ្រើសរើស​ឈុត​ប្រពៃណី​ពណ៌ទឹកប៊ិច​យ៉ាង​សមសួន​ឋានៈ តួនាទី និង​សម​ជា​គំរូ​ស្រ្តី​ជាច្រើន​មិនថា​ក្នុង​វិស័យ​សិល្បៈ និង​វិស័យ​ការងារ​ឯកជន។

ក្រោយ​រៀបចំ​កម្មវិធី​រួច លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ផ្លាស់ប្ដូរ​ចូលឈុត​សម័យ​វិញ ដោយ​ជ្រើសរើស​ប្រេន Roland Mouret តម្លៃ​ជាង ១ ៤៩០ ដុល្លារ យ៉ាង​ស្រស់​ស្អាត សម​ជាមួយ​រាង​តូច​ច្រឡឹង។

ជា​ស្រ្តី​មាន​ឋានៈ​មុខមាត់ តួនាទី​ធំ​ក្នុង​សង្គម ការ​រៀបចំ​ខ្លួន​របស់​លោកជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ម្ដង​ៗ​តែងតែ​ត្រូវ​បាន​គេឯង​កោតសរសើរ​ព្រោះ​ទាំង​ថ្លៃថ្នូរ មើល​ទៅ​សម​ជា​អ្នក​ដឹកនាំ​ពិត​ៗ។ បូករួម​ការ​ថែម​ថយ​គ្រឿងអលង្ការ និង​របស់​តុបតែង​ដទៃ​មិន​ថា​កាបូប​ដៃ​ស្បែកជើង រឹតតែ​ធ្វើឲ្យ​ភរិយា​សេដ្ឋី គិត ម៉េង ស្អាត​អស់​ពាក្យ​ថ្លែង៕

អត្ថបទ៖ ឆដា, រូបភាព៖ Internet