សម្រស់ស្រទន់របស់លោកស្រី លី សុខឆេង អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថែល ក្នុងឈុតពណ៌លឿង

លោកស្រី លី សុខឆេង អគ្គនាយិកា​ក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង មិន​ត្រឹមតែ​ពូកែ​ក្នុង​មុខ​ជំនួញ​ប៉ុណ្ណោះ​ទេ។ Lifestyle ប្រចាំ​ថ្ងៃ​ក៏​ឆ្នើម​ផងដែរ ព្រោះ​ថា​ទាំង​ឈុត​ការងារ និង​ចូលរួម​កម្មវិធី​សុទ្ធតែ​លេចធ្លោ​ទាំងអស់។

តាមដានជាមួយយើង៖ Million Times

បើ​និយាយ​ពី​ការ​រៀបចំ​ខ្លួន​ចូលរួម​កម្មវិធី​ម្ដង​ៗ លោកស្រី លី សុខឆេង ចូលចិត្ត​ពណ៌​ស្រាល​ស្រទន់ គួរឲ្យ​គយគន់ សម​នឹង​អត្តចរិត​របស់​កូនស្រី​បន្ទាប់​ពី នៃ​លោក​អ្នក​ឧកញ៉ា ភាព ហៀក ស្រាប់​តែម្ដង។

ការ​រៀបចំ​តុបតែង​ខ្លួន​របស់​ អគ្គនាយិកា​ក្រុមហ៊ុន ជីប ម៉ុង រីថែល រូប​នេះ នៅ​ក្នុង​ឈុត​លឿង​វិញ លើក​សម្រស់​ឲ្យ​លោកស្រី សុខឆេង មើល​ទៅ​កាន់តែ​ក្មេង។ បន្ថែម​ពី​លើ​ឈុត​សម្លៀកបំពាក់​ដ៏​ស្រស់​ស្អាត ថ្លៃថ្នូរ Madame ឆេង តែងតែ​កាន់​កាបូប​ដៃ​ប្រេន​ៗ​ស៊ី​ជាមួយ​ឈុត​តែម្ដង។

អគ្គ​នាយិកា​ក្រុមហ៊ុន ជីប ម៉ុង រីថែល ស្ថិត​ក្នុង​សម្លៀកបំពាក់​ពណ៌​លឿង លើក​សម្រស់​កាន់តែ​ស្រទន់ និង​មាន​ថាមពល។ ចំណុច​លេចធ្លោ​របស់​ស្រ្តី​អភិជន​រូប​នេះ មិន​ត្រឹមតែ​មមាញឹក​ក្នុង​ការងារ​នៃ​ក្រុមហ៊ុន​គ្រួសារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ម្ដាយ​ដ៏​អស្ចារ្យ​សម្រាប់​កូន​ប្រុស​ស្រី​តូច​ៗ​ទាំង ៤៕

អត្ថបទ៖ ឆដា, រូបភាព៖ Bong Joy