សេដ្ឋិនី ម៉ៅ ចំណាន គឺជាស្ត្រីធុរកិច្ច និងជាសប្បុរសជនដ៏ឆ្នើមមួយរូប ហើយភរិយាអ្នកឧកញ៉ា គិត ម៉េង មានភាពលេចធ្លោគ្រប់កាលៈទេសៈ ព្រោះការរៀបចំខ្លួនបានរៀបរយ និងស្រស់ស្អាត ហើយមិនច្រំដែលឡើយ។


អ្នកឧកញ៉ា ម៉ៅ ចំណាន តែងត្រូវបានគេចាត់ទុកជាស្រ្តីគំរូដល់នារីដទៃ មិនត្រឹមតែទ្រព្យតែក៏ពេញចិត្ត និងគោរពចំពោះកាយវិការទន់ភ្លន់ ពោរពេញដោយភាពផ្អែមល្ហែមដល់មនុស្សជុំវិញខ្លួន។
ជានិច្ចកាលអនុប្រធានក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ពូកែក្នុងការរៀបចំសម្លៀកបំពាក់ និងគ្រឿងអលង្ការសមនឹងរូបសម្ផស្ស និងឋានៈអនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ក្នុងការរើសសម្លៀកបំពាក់ គ្រឿងតុបតែងខ្លួនដែលមានជាគ្រឿងអលង្ការ,នាឡិកា, កាបូប និងស្បែកជើងម៉ាកល្បីៗ។


ក្នុងចំណោមគ្រឿងអលង្ការប្រេនៗដែលសេដ្ឋិនី ម៉ៅ ចំណាន តែងតែប្រើប្រាស់នូវម៉ាកដ៏អស្ចារ្យដែលមានប្រភពមកពីប្រទេសអ៊ីតាលី និងបារាំងជាដើម ដូចជា Bvlgari និង Cartier ហើយគ្រឿងនីមួយៗសុទ្ធសឹងជា Collection កម្រ។
មិនថាស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ ឬ ឈុតសម័យឡើយ ប្រធានសមាគមសិល្បករខ្មែរ តែងតែមានការតុបតែងខ្លួនជាមួយគ្រឿងអលង្ការប្រេនៗ។ មិនថាចូលរួមក្នុងកម្មវិធីតូចធំឡើយ ភរិយាប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តែងតែស្អាតភ្លឹងៗ៕





អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Kith Meng និង Lok Chumteav Neak Oknha Mao Chamnan






