អ្នក​ឧកញ៉ា​ ​សំ ​សុខ​នឿន អញ្ជើញ​ជា​វា​គ្មិន ​ចែក​រំលែក​ទស្សនៈ​ស្តីពី​ឱកាស​វិនិយោគ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ​ដល់​សហគមន៍​ហ្វ្រង់កូហ្វូនី

តាមដានជាមួយយើង៖ Million Times

​ភ្នំពេញ​៖​ ​អ្នក​ឧកញ៉ា​ ​សំ ​សុខ​នឿន ​ប្រធាន​ក្រុមហ៊ុន​ KH Haitech ​ដៃ​គូ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ ​Haier ​Global Business ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ​Haier ​Group ​ត្រូវ​បាន​អញ្ជើញ​ជា​វា​គ្មិន​កិត្តិយស​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​ ​«​ឱកាស​វិនិយោគ​របស់​សហគមន៍​ហ្វ្រង់កូហ្វូនី​ក្នុង​វិស័យ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​»​។

​កិច្ច​ពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួប​ពាណិជ្ជកម្ម​សម្រាប់​សមាជិក​ប្រទេស​និយាយ​ភាសា​បារាំង ​នៅ​សណ្ឋាគារ​ ​សូហ្វីតែល ​ភ្នំពេញ​ ភូគីត្រា ​ក្នុង​រាជធានី​ភ្នំពេញ​ ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

​ក្នុងនាម​ជា​អ្នក​ដឹកនាំ​ក្រុមហ៊ុន​ KH ​Haitech ​និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ Haier ​Global Business ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Haier ​Group ​អ្នក​ឧកញ៉ា​ ​សំ ​សុខ​នឿន ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួមចែក​រំលែក​ទស្សនៈ ​និង​បទពិសោធន៍​ក្នុង​វិស័យ​ធុរកិច្ច​ ​ពាក់ព័ន្ធ​នឹង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ ​ជូន​ដល់​សមាជិក​សហគមន៍​ហ្វ្រង់​កូហ្វូនី​។​

​ការ​រៀបចំ​កិច្ច​ពិភាក្សា​នេះ​បាន​ផ្តល់​វេទិកា​សម្រាប់​ការ​ផ្លាស់ប្តូរ​យោបល់ ​និង​ការ​ស្វែងយល់​ពី​ឱកាស​វិនិយោគ​រវាង​សហគមន៍​ប្រទេស​និយាយ​ភាសា​បារាំង ​និង​កម្ពុជា​ ​ដោយ​ផ្តោត​លើ​វិស័យ​សេដ្ឋកិច្ច​ឌីជីថល ​ដែល​ជា​ប្រធាន​បទ​សំខាន់​ក្នុង​កិច្ច​ពិភាក្សា​ធុរកិច្ច​នេះ​។

​ការ​ចូលរួម​របស់​អ្នក​ឧកញ៉ា​ ​សំ ​សុខ​នឿន ​ក្នុងនាម​ជា​វា​គ្មិន​កិត្តិយស ​ក៏​បាន​បង្ហាញ​ពី​ការ​ចូលរួម​របស់​វិស័យ​ឯកជន​កម្ពុជា​ក្នុង​វេទិកា​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បរិយាកាស​ធុរកិច្ច​ ​និង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ឌីជីថល​របស់​កម្ពុជា​ ​ជាមួយ​សហគមន៍​ធុរកិច្ច​អន្តរជាតិ​។

​គួរ​បញ្ជាក់​ផងដែរ​ថា​ ​ក្រុមហ៊ុន​ KH Haitech ​ដែល​ជា​ម្ចាស់​ម៉ាក​យីហោ​បច្ចេកវិទ្យា​ខ្មែរ​ K Haitech ​កំពុង​ចូល​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​ជូន​ឧបករណ៍​ ​និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ចម្រុះ ​ដោយ​ផ្តោត​លើ​ការ​នាំយក​បច្ចេកវិទ្យា​ទំនើប​ ​និង​ស្តង់ដារ​អន្តរជាតិ​មកកាន់​ទីផ្សារ​កម្ពុជា​។​

K Haitech ​គឺជា​ម៉ាក​យីហោ​ខ្មែរ​របស់​ក្រុមហ៊ុន​ KH Haitech ​ដែល​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​របស់​ Haier ​Global Business ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Haier ​Group ​ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​។

​តាមរយៈ​ភាព​ជា​ដៃគូ​នេះ​ ​ក្រុមហ៊ុន​មាន​គោលដៅ​នាំយក​បច្ចេកវិទ្យា​ទំនើប​ដែល​មាន​ស្តង់ដារ​អន្តរជាតិ​មក​ផ្តល់​ជូន​អតិថិជន ​និង​ស្ថាប័ន​នានា​នៅ​កម្ពុជា​។

​ផលិតផល​ ​និង​ដំណោះស្រាយ​បច្ចេកវិទ្យា​របស់​ K Haitech ​រួម​មាន​ឧបករណ៍​បច្ចេកវិទ្យា​ ​ដូចជា​ ​ថេប្លេត ​កុំព្យូទ័រ​យួរ​ដៃ ​និង​កុំព្យូទ័រ​លើ​តុ​ប្រភេទ​ All​-​in​-​One ​ព្រមទាំង​ដំណោះស្រាយ​បច្ចេកវិទ្យា​ឆ្លាតវៃ​សម្រាប់​វិស័យ​សំខាន់​ៗ​មួយចំនួន​។

​ក្នុង​វិស័យ​អប់រំ​ ​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ Smart ​Education ​ដែល​ផ្តោត​លើ​ការ​លើកកម្ពស់​គុណភាព​អប់រំ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​។ ​ចំណែក​វិស័យ​សុខាភិបាល​ ​ដំណោះស្រាយ Smart ​Healthcare ​មាន​គោលដៅ​គាំទ្រ​ការ​អភិវឌ្ឍ​សេវា​សុខាភិបាល​តាមរយៈ​បច្ចេកវិទ្យា​ទំនើប​។

​លើស​ពី​នេះ​ ​ក្រុមហ៊ុន​ក៏​មាន​ដំណោះស្រាយ​ Smart ​Energy ​សម្រាប់​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​និង​និរន្តរភាព​ ​ព្រមទាំង​ Smart ​Manufacturing ​ដែល​ផ្តោត​លើ​ការ​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​តាម​រយៈ​ស្វ័យ​ប្រវត្តិ​កម្ម ​និង​បរិវត្ត​កម្ម​ឌីជីថល​។

​ចក្ខុ​វិស័យ​របស់​ K Haitech ​គឺ​ផ្តល់​ជូន​វិស័យ​អាជីវកម្ម​ ​ស្ថាប័ន​អប់រំ​ ​ស្ថាប័ន​រដ្ឋ​ ​និង​សហគមន៍​នានា​នៅ​កម្ពុជា​ ​នូវ​បច្ចេកវិទ្យា​ដែល​មានន​វានុវត្តន៍​ គុណភាព​ ​និង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ ​ក្រោម​ស្មារតី​ ​«​មោទនភាព​ខ្មែរ បច្ចេកវិទ្យា​ខ្មែរ​ ​ស្តង់ដារ​អន្តរជាតិ​»​៕

អត្ថបទ៖ ប៊ី