ឈុតកាត់នំដ៏ស្រស់ស្អាត​នាពេលរាត្រីរបស់កូនក្រមុំ អេលីហ្សាជ្រើសរើសប្រេន Nicole Felicia ដ៏ស្រស់ស្អាត

កូនក្រមុំ​ខ្មែរ​ដ៏​ស្រស់​ស្អាត ឈុនប៊ុនថា អេលីហ្សា កាលពី​ថ្ងៃ​រៀប​មង្គលការ​លើ​ទឹកដី​ខ្មែរ សប្ដាហ៍មុន​ពិតជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ចំពោះ​ការ​រៀបចំ​តុបតែង​ខ្លួន​បែប​បុរាណ​ខ្មែរ យ៉ាង​ស្រស់​សម​សួន ព្រម​ជាមួយ​ការ​រៀបចំ​តុបតែង​ដែល​លើក​តម្កើង​ផលិតផល​ក្នុង​ស្រុក។

តាមដានជាមួយយើង៖ Million Times

ចូល​មក​ដល់​ពេល​រាត្រី កូន​ក្រមុំ​បាន​ផ្លាស់ប្ដូរ​ចូល​ដល់​ឈុត​កាត់​នំ​បែប​ប្រពៃណី​អឺរ៉ុប ដោយ​បាន​ជ្រើសរើស​ឈុតចេញពីប្រេន Nicole + Felicia Couture ដែល​មាន​តម្លៃ​ថ្លៃ និង​ជា​ផលិតផល​មាន​កំណត់​ផងដែរ។

ឈុត​រ៉ូប​ដ៏​ប្រណីត​ដែល​អ្នកនាង អេលីហ្សា គ្រង​នោះ ធ្វើពីក្រណាត់​ទន់ ដែល​មាន​រចនាប័ទ្ម​រឹត​ចង្កេះ​ទាប សម្រុង​ខាង​ក្រោម​ប៉ោង​​លេចធ្លោ​ដូច​ព្រះនាង​ម្ចាស់។ អ្នកនាង ឈុនប៊ុនថា អេលីហ្សា បាន​រៀបចំ​ម៉ូដ​សក់ ដែល​ក្រង​ពី​ផ្កា​ម្លិះ សម​ជាមួយ​ឈុត Nicole + Felicia ដែលជាម៉ាករបស់តៃវ៉ាន់ ខ្លាំង​តែម្ដង។

សម្រាប់​តម្លៃ​រ៉ូប Nicole + Felicia Couture មិន​ត្រឹម​បាន​បង្ហាញ​ឡើយ ដោយ​ឈុត​ដែល​អ្នកនាង ឈុនប៊ុនថា អេលីហ្សា គ្រង​ជា Collection ថ្មី​។ សម្រាប់​សម្លៀកបំពាក់​កូន​ក្រមុំ​ដែល​ចេញ​ពី​យីហោ​ Nicole + Felicia មួយ​ណា​ក៏​ជា​ក្ដី​ស្រមៃ​របស់​នារី​ៗ​ក្នុង​ថ្ងៃ​ពិសេស​ផងដែរ។

មង្គលការ​ដ៏​ស្រស់​ស្អាត​នា​ចុងឆ្នាំ​នេះ បាន​ទៅ​លើ​គូ​ស្វាមី​ភរិយា​ថ្មី​នេះ​ហើយ ដោយ​មាន​ការ​រៀបចំ​បែប​បុរាណ​ខ្មែរ​ចំ​តួ ហើយ​បែប​សម័យ​នា​ពេល​រាត្រី​វិញ ពិតជា​មិន​អាច​បរិយាយ​អស់​ឡើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory