មុនទៅសម្រាលកូនស្រីនៅប្រទេសកាណាដា ថៅកែប្រេន Felix ទិញគ្រឿងអលង្ការ និងកាបូបប្រេន​ច្រើនសន្ធឹក

លោកស្រី អួក និមល ដែល​មហាជន​ស្គាល់​ច្បាស់​ថា​ជា​ម្ចាស់​ប្រេន Felix បាន​និង​កំពុង​ត្រៀម​ខ្លួន ដើម្បី​ទៅ​សម្រាល​កូន​នៅ​ក្រៅ​ប្រទេស​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​មុន​ចេញ​ដំណើរ ការរៀបចំ​សម្លៀកបំបាក់ កាបូប​ស្បែកជើង សុទ្ធសឹងជា​របស់​ថ្លៃ​ៗ។​

តាមដានជាមួយយើង៖ Million Times

ដំណឹង​នៃ​ភាព​រីករាយ ដែល​អាច​ទទួល​បាន​កូន​ស្រី​ម្នាក់​ទៀត តាម​ក្ដី​ប្រាថ្នា​ហហើយ​នោះ​លោកស្រី និមល ក៏​ត្រូវ​ថ្នម​ខ្លួន​ផង​ដែរ។ ដោយសារ​ថៅកែ​ស្រី Felix បាន​សម្រាល និង​ផ្អាក​សកម្មភាព​ជាច្រើន ដើម្បី​ថែទាំ​ខ្លួន​ឯង​និង​ទារក​ក្នុង​ផ្ទៃ​ដែល​ជា​កូន​ស្រី​ពៅ។

ដូច​ដឹង​ស្រាប់​ហើយ​ថា​លោកស្រី និមល គឺជា​ស្រ្តី​ទាន់​សម័យ និង​ប្រើ​របស់​ប្រេន​ៗ ព្រម​ទាំង​ស្លៀកពាក់​ឡូយឆាយ។ ដូចនេះ​ហើយ ក្នុងវីដេអូ​ដែល​លោកស្រី កំពុង​រៀបចំ​ធ្វើ​ដំណើរ​ទៅ​សម្រាល​កូន​នៅ​បរទេស ក៏​បាន​ត្រៀម​កាដូ​សម្រាប់​ខ្លួនឯង​ដែរ។

ក្នុង​នោះ​មាន​ទាំង​សម្លៀកបំពាក៉ កាបូប​ស្បែក​ជើង និង​គ្រឿង​អលង្ការ ដោយ​សរុប​រាប់​សែន​ដុល្លារ​ឯណោះ។ ដោយ​ថៅស្រី​វ័យ​ក្មេង​រូបនេះ​បញ្ជាក់​ថា កាបូប​ស្បែកជើង​ប្រេន​ល្បី​ៗ LV, Hermès, Dior អស់​ជាង ១០ ម៉ឺន​ដុល្លារ។

ចំណែក​គ្រឿង​អលង្ការ​ដែល​កុម្ម៉ង់​ពី​ហាង​ក្នុង​ស្រុក​អស់​ប្រមាណ ២០ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត។ ដែល​នេះ​ជា​កាដូ​សម្រាប់​កូន​ស្រី​ពៅ​របស់​ម្ចាស់​ប្រេន អក និមល៕

អត្ថបទ៖ ឆដា, រូបភាព៖ Nimol Felix