រូបភាព Pre-Wedding អគ្គនាយកបន្តវេន អ៊ឹង វីរៈ លើទឹកដី​អច្ឆរិយ ជាមួយឈុតពណ៌បៃតង សមនឹងទេសភាពពិតៗ

Pre-Wedding មើល​ទៅ​បែប Clissic នៅ​លើ​ទូក​ឈើ​មួយ ក្នុង​បឹង​ផ្កាឈូក និង​ពន្លឺពណ៌មាស​នា​ថ្ងៃ​រៀប​លិច​របស់ CEO បន្តវេនក្រុមហ៊ុន Khmer Beverages លោក អ៊ឹង វីរៈ ពិតជា​ស្រស់​ស្អាត និង Vintage។

តាមដានជាមួយយើង៖ Million Times

បើ​ទោះ​ជា​លោក អ៊ឹង វីរៈ និង​ភរិយា​អ្នកនាង ស៊ុន ស៊ីមុនី បាន​រៀបការ​នៅ​លើ​ទឹកដី​អឺរ៉ុប​ហើយ​ក៏​ពិតមែន តែ​ក៏​នឹង​មាន​មង្គលការ​បែប​បុរាណ​ខ្មែរ លើ​ទឹក​ដី​កំណើត​នា​អំឡុង​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ដែរ។

ដូចនេះ​ហើយCEO បន្តវេនក្រុមហ៊ុន Khmer Beverages និង​ភរិយា បាន​បង្ហាញ​ឈុត​ខ្មែរ​ដ៏​ប្រណីត ស្អាត ថ្លៃថ្នូរ សម​នឹង​ឋានៈមុខមាត់​ក្នុង​សង្គម​ជាតិ។ ដោយ​ឈុត​បុរាណ​ស្បៃ​ខ្មែរ​ពណ៌​បៃតង សម​នឹង​សំពត់​ក្បិន និង​ចរបាប់​ពណ៌​ត្នោត​ស្រគាំ អម​ដោម​គោម​ល្អ ដ៏​វិសេសវិសាល។

រូបភាព និង​ឈុត​ក្នុង​ថ្ងៃ Pre-Wedding ពិតជា​លក្ខណៈ​បែប​ខ្មែរ​សុទ្ធសាធ​តែម្ដង ទេសភាព​បរិយាកាស ល្អបរិសុទ្ធ មើល​ហើយមិនចេះជិនណាយ។ រូបភាព​ក្នុង​ឈុត​ពណ៌​បៃតង​នេះ ថត​នៅ​បរិវេណ​ប្រាសាទ​អង្គរ​ធំ ធ្វើឲ្យ​កូន​កំលោះ កូន​ក្រមុំ មើល​ទៅ​ដូច​ឆ្លង​ភព​ទៅ​សម័យ​បុរាណ។

គួរ​បញ្ជាក់​ថា ក្រោយ​រៀម​បង្គលការ​នៅ​លើ​ទឹកដី​អឺរ៉ុប​កាលពី​ចុង​ខែ​ឧសភា​រួចមក អ្នក​ឧកញ៉ា លាង ម៉េង ដែល​ត្រូវ​ជា​ឪពុក​មា បាន​បញ្ជាក់​ថា CEO បន្តវេនក្រុមហ៊ុន Khmer Beverages លោក អ៊ឹង វីរៈ នឹង​រៀបចំ​មង្គលការ​លើ​ទឹក​ដី​កំណើត ដោយ​កម្មវិធី​នឹង​ធ្វើ​ធំ៕


អត្ថបទ៖ ឆដា, រូបភាព៖ V Gallery’s