នៅចាំកូនក្រមុំដែលដេគ័ររោងការបែបខ្មែរបុរាណ ថ្មីៗនេះបង្ហាញខ្លួនចូលរួមកម្មវិធីមិត្តភ័ក្តិយ៉ាងស្រទន់ ស៊ីវិល័យ លើទឹកដីអ៊ីតាលី

កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ មង្គលការ​ដ៏​ស្រស់​ស្អាត និង​អស្ចារ្យ ព្រោះតែ​ការ​រៀបចំ បែប​ខ្មែរ​បុរាណ​សុទ្ធសាធ ហើយ​កូន​ក្រមុំ​ក៏​រៀបចំ​តុបតែង​ខ្លួន​យ៉ាង​សមសួន​បំផុត​នោះ ថ្មី​ៗ​នេះ​កូនស្រី​ឧកញ៉ា សៅ សេងហាក់ អ្នកនាង លី សូវុន ដារីតា ព្រម​ទាំង​លោក សុខ សេរីឧត្តម បាន​បណ្ដើរ​គ្នា​ត្រសង​ទៅ​ចូលរួម​មង្គលការ​មិត្តភ័ក្តិ​នៅ​ប្រទេស​អ៊ីតាលី។

តាមដានជាមួយយើង៖ Million Times

អ្នកនាង លី សូវុន ដារីតា បាន​តុបតែ​ខ្លួន​បែប​ស្រស់​ស្អាត សម​នឹង​ទិដ្ឋភាព​មង្គលការ​ដ៏​រ៉ូមែនទិក នៅ​លើ​ទឹក​ដី​អ៊ីតាលី ហើយ​សម​នឹង​បរិយាកាស​មាត់​បឹង​ល្បី មើល​ទៅ​ល្អ​ឥត​ទាស់​ស័ក្ដិសម​នឹង​រូប​សម្រស់។

មិន​ថា​ក្នុង​ឈុត​ណា​ឡើយ ស្រ្តី​ភអិជន​រូប​នេះ មិន​បាន​តុបតែង​មុខ​ក្រាស់​ៗ​ឡើយ មិន​ខុស​ពី​ថ្ងៃ​មង្គលការ​ខ្លួន​ទេ ស្ទីល​ទម្លាក់​សក់​ធម្មតា​ៗ តែ​មើល​ទៅ​ស្រស់​ស្អាត​បែប​ធម្មជាតិ ពិតជា​គយគន់​មិន​ចេះ​ណាយ។

គួរ​បញ្ជាក់​ថា កាល​ថ្ងៃ​មង្គលការ កាលពី​ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ គូ​ស្វាមី​ទទួល​បាន​ការ​កោត​សរសើរ​ខ្លាំង​មែនទែន ពី​ការ​រៀបចំ​ពិធី ដោយ​យក​ផ្លែឈើ បន្លែ ផ្កា មក​ដេគ័រ​បែបខ្មែរ កម្រងផ្កាគឺក្រងពីផ្លែម្រេចខ្ចី សូម្បីវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវក៏យកផ្លែអង្គញ់ច្នៃឆ្លាក់ក្បាច់ជូនដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ IG sowondaritalee