ឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ប្រជាពលរដ្ឋកុំព្រួយឱ្យសោះ រដ្ឋមិនអនុញ្ញាតឱ្យក្រុមហ៊ុនធំ
Tag: សម្តេច ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តី៖ រាជរដ្ឋាភិបាលមិនកញ្ជើធ្លុះនោះទេមានប្រាក់បើកជូនមន្ត្រីរាជការមិនឱ្យយឺតយ៉ាវនោះឡើយ
«រាជរដ្ឋាភិបាលកម្ពុជាមិនកញ្ជើធ្លុះនោះទេ យើងមានប្រាក់ខែបើកជូនមន្រ្ដីរាជការមិនឲ្យយឺតយ៉ាវនោះឡើយ។ ជាក់ស្ដែងសម្រាប់ខែមេសា ឆ្នាំ២០២៥នេះ យើងនឹងបើកប្រាក់ខែជូនមន្រ្ដីរាជការ លោកគ្រូ-អ្នកគ្រូ ដែលជាការបើកប្រាក់ខែឌុប បូករួមទាំងប្រាក់ឧបត្ថម្ភ យើងមិនកញ្ជើធ្លុះនោះទេ ព្រោះការគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើង គឺច្បាស់លាស់ណាស់»។ នេះជាការលើកឡើងបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសចូលរួមសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ សម្ដេចមានប្រសាសន៍ថា ឥឡូវនេះយើងកំពុងរៀបចំប្រាក់សោធន សម្រាប់អ្នកគ្រូ-លោកគ្រូ សង្ឃឹមថា នៅថ្ងៃខាងមុនយើងនឹងជួយដោះស្រាយឲ្យកាន់តែល្អប្រសើរឡើង។ ជាការពិតលោកគ្រូ-អ្នកគ្រូ ដែលចូលសោធនយើងមិនបានបោះបង់គាត់ចោលនោះឡើយ ដូចមន្រ្ដីរាជការដំបូងដែលជាបន្ទករបស់យើង ដែលត្រូវរែកទាំង២គឺទាំងមន្រ្ដីថ្មី និងមន្រ្ដីចាស់ ដោយបានគិតគូរទាំងសុខភាព ប្រាក់បៀវត្ស និងសោធន ដោយបានតម្លើងប្រាក់បៀរវត្ស ជាប្រចាំផងដែរ។ សម្ដេចគូសបញ្ជាក់ថា សម្រាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ក៏យើងមិនភ្លេចដែរគឺប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល សម្រាប់ខែមេសានេះ។ សម្រាប់ខែមេសានេះផងដែរ យើងនឹងបើកប្រាក់ខែឌុបតែម្ដងជូនអ្នកគ្រូលោកគ្រូ មន្រ្ដីរាជការទាំងអស់ និងបូកបន្ថែមប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល របស់រាជរដ្ឋាភិបាលបន្ថែមទៀត ដោយបើមិនឲ្យយឺតពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នោះទេ។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា៖ «អ្នកខ្លះថា រាជរដ្ឋាភិបាលដាច់យៃ អស់លុយ បានទៅបោះពុម្ពក្រដាស់ប្រាក់២០ម៉ឺនរៀលតែមែនទែនទៅក្រដាសប្រាក់២០ម៉ឺនរៀលនេះ គឺយើងបោះពុម្ភដើម្បីអបអរសារទរពិធី ឡើងគ្រងរាជ្យគ្រប់២០ព្រះវស្សារបស់ព្រះមហាក្សត្រប៉ុណ្ណោះ ប្រសិនជាយើងដាច់យ៉ៃពិតប្រាកដមែន ម្លេះក្រដាសប្រាក់២០ម៉ឺនរៀលដែលបានបោះពុម្ពនោះ នឹងចរាចរពេញទីក្រុងទៅហើយ តែជាក់ស្ដែងមិនមានក្រដាស់២០ម៉ឺនរៀលចរាចរនោះទេ។ ខ្ញុំសូមជម្រាបជូនថា ប្រសិនបើគេចង់បោះពុម្ពក្រដាសប្រាក់ ម្លេះគេមិនបោះពុម្ពក្រដាសប្រាក់២០ម៉ឺនរៀល ដែលពិបាកចាយនោះទេ ប្រាកដជាបោះពុម្ពក្រដាសប្រាក់តូចៗជាការស្រេចទៅហើយ តែនេះមិនមានការចាំបាច់ក្នុងការបោះពុម្ពនោះទេ»។...
ក្រុមហ៊ុនសេដ្ឋីម៉ាឡេស៊ី ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងទេសចរមកកម្ពុជា
ដោយមើលឃើញ កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍ សេដ្ឋីម៉ាឡេស៊ី Tan Sri Tony Fernandes
ឧកញ៉ាបច្ចុប្បន្ន សុទ្ធសឹងជាអ្នកប្រឹងប្រែងក្នុងកិច្ចកសាងអាជីវកម្មខ្លួនឯង ពោលមិនមានធនធានជាមរតកតឪពុកម្តាយ
ចាប់តាំងពីឆ្នាំ១៩៩៥មក កម្ពុជាមានឧកញ៉ាសរុបចំនួន ១៩៤៧ រូបជាមួយចំនួនដ៏ច្រើននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា ឧកញ៉ានាពេលបច្ចុប្បន្ន
អ្នកឧកញ៉ា សំ សុខនឿន៖ ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក
មួយថ្ងៃបន្ទាប់ពីអញ្ជើញចូលរួមសន្និបាតលេីកទី២ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា រយៈពេលមួយថ្ងៃពេញ កាលថ្ងៃសុក្រ ទី១៤ ខែមីនាឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ឌឺព្រីមៀរ សែន សុខ អ្នកឧកញ៉ា សំ សុខនឿន
សម្តេច ហ៊ុន សែន ប្រាប់អ្នករិះគន់ថា ឧកញ៉ាជាសម្ព័ន្ធភាពរបស់ CPP ក្រឡេកមើលអាមេរិកយកសុទ្ធមហាសេដ្ឋីកំពូលមកជួយដឹកនាំប្រទេស
ឆ្លើយតបនឹងការលើកឡើងថា ឧកញ៉ាជាសម្ព័ន្ធភាពរបស់រដ្ឋាភិបាលកម្ពុជា ឬបក្សប្រជាជនកម្ពុជា
ត្រឹមដើមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបឈ្មោះរូបវន្តបុគ្គលមានគោរមងារឧកញ៉ាចំនួន ១៤០រូប
ចាប់តាំងពីឆ្នាំ១៩៩៥មក កម្ពុជាមានឧកញ៉ាសរុបចំនួន ១៩៤៧ រូប ក្នុងនោះ ១៤០រូប ត្រូវបានលុបឈ្មោះចេញពីបញ្ជីគោរមងារឧកញ៉ា
នាយករដ្ឋមន្រ្តី ឯកភាពឲ្យធ្វើបច្ចុប្បន្នភាពរៀបចំបញ្ជីគោរមងារឧកញ៉ាឡើងវិញ ក្រោយកើតមានប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ និងលាលែង
តាមរយៈការស្នើសុំពីទីស្តីការគណៈរដ្ឋមន្រ្តី និងសមាគមឧកញ៉ាកម្ពុជា ប្រមុខរាជរដ្ឋាភិបាល
ប្រមុខដឹកនាំ បង្ហាញការពេញចិត្តចំពោះផលិតភាពនៃច្រវាក់ផលិតកម្មនៅកម្ពុជា ដែលមានសមត្ថភាពកាន់តែខ្ពស់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការពេញចិត្តពេញថ្លើម ចំពោះផលិតភាពនៃច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ
សម្តេច ហ៊ុន ម៉ាណែត៖ អាស៊ានមានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា តំបន់អាស៊ានបានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពដោយមានសក្ដានុពលដ៏សម្បើម












