Jade សម្រស់​ឡើងស្រទន់ក្នុងឈុតពណ៌ផ្កាឈូក ពីចុងសក់ ដល់ចុងជើង

អ្នកនាង តាំង ប៉ោហ្គិច ឬ​​អ្នកលេងបណ្ដាញសង្គម​ស្គាល់​ថា Jade ស្រីស្អាត និងជាកូន​ស្រីក្នុងត្រកូល​​អភិជន មាន​រសនិយម​ទាន់​សម័យ ពូកែ​ក្នុងការ​​រៀបចំ​សម្លៀកបំពាក់​បាន​ស្រស់​ស្អាត ទាំងព្រម។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ Jade ចូលរួម​មង្គលការ​អ្នក​ស្គាល់​គ្នា ដោយ​កូន​ប្រសា​ស្រី​អគ្គ​នាយិកា​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បាន​ជ្រើសរើស​ឈុត​ពណ៌​ផ្កាឈូក​ដ៏​ស្រស់​ស្អាត ដែល​ជា​ប្រេន Georges Hobeika។

ឈុត​របស់ Jade ស្ថិត​ក្នុង​Ready To Wear | Fall/Winter 2026-27 ដែល​ជា​ឈុត​ទី ៤៦ ហើយ​មាន​តម្លៃ​រហូត​ទៅ​ដល់ ៧ ១៣០ ដុល្លារ។ ក្រៅពី​ឈុត​ហើយ​កាបូប​ដៃ Hermès Rose Sakura Swift Kelly Cut Palladium Hardware កាន់តែ​លើក​សម្រស់​ស្រ្តី​អភិជន​រូប​នេះ ស្រស់​ស្អាត​ស្រទន់​គួរជាទី​គយគន់​តែម្ដង។

ងាក​ទៅ​មើល​គ្រឿងអលង្ការ​វិញ Jade បាន​ជ្រើសរើស​ប្រេន bvlgari ជា​កងដៃ​ដាំ​ត្បូង​ពេជ្រ​ស និង​ក្រវិល Van Cleef & Arpels Yellow Gold Magic Alhambra Earrings តម្លៃ​ជាង ១៣ ០០០ ដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ IG Tang Por Gech