ម្ចាស់ហាងដេគ័រផ្កាដ៏ល្បី The Bliss Wedding គឺលោកស្រី បុទុមរ័ត្ន ស្រ្តីចំណានម្នាក់ក្នុងជំនួញ ហើយមិនត្រឹមពូកែក្នុងការគ្រប់គ្រងច្នៃរៀបចំតុបតែងតាមកម្មវិធីឡើយ ការរៀបចំខ្លួនក៏រឹតតែអស្ចារ្យផងដែរ។

បើនិយាយពីសម្រស់ក្នុងឈុតប្រពៃណីខ្មែរវិញ ថៅកែស្រី បុទុមរ័ត្ន ពិតជាលេចធ្លោ និងស្រស់ស្អាតទាក់ទាញខ្លាំង ទាំងមនុស្ស និងសម្លៀកបំពាក់ដែលគ្រងលើខ្លួន។ ក្នុងការរៀបចំសម្លៀកបំពាក់ និង Make up របស់ថៅកែ The Bliss Wedding តែងតែត្រូវបានបង្កប់ដោយភាពច្នៃប្រតិដ្ឋខ្ពស់ បើទោះឈុតប្រពៃណីក៏ដោយ។
លោកស្រី បុទុមរ័ត្ន នៅតែរក្សាបានរូបរាងស្រឡូនស្អាត បើទោះជាបង្កើតក្រុមគ្រួសារហើយក៏ដោយ ស័ក្ដិសមជាមួយឈុតដែលលោកស្រីបានជ្រើសរើស ក្នុងនោះមិនថាសំពត់បត់ខ្មែរ ឬសម្លៀកបំពាក់ប្រេនបរទេសឡើយ។
ដូចស្ថិតក្នុងឈុតសំពត់ពណ៌ស៊ីលៀប និងអាវប៉ាក់ដែលឌិនអង្កាំពណ៌ផ្កាឈូក បញ្ចេញជារូបរាងស្លឹក និងផ្កាយ៉ាងស្រស់ស្អាត ដែលលោកស្រីបានជ្រើសកាលពីថ្ងៃភ្ជាប់ពាក្យកូនប្រុសថៅកែហនុមាន និងកូនស្រីនៃគ្រួសារ ជីប ម៉ុង កាលពីពេលកន្លងទៅ ពិតជាប្រណីត ឆើតឆាយ និងមានភាពទាន់សម័យ។
ក្រៅពីសម្លៀកបំពាក់ដ៏ស្រស់ស្អាត លោកស្រី បុទុមរ័ត្ន ក៏បានបន្ថែមដោយគ្រឿងអលង្កាតរ កាបូបដៃ យ៉ាងអស្ចារ្យ ដោយមើលទៅមិនស្អេកស្កះឡើយ សមជានារីអភិជន ដែលពូកែ និងមានរសនិយមខ្ពស់ក្នុងការរៀបចំខ្លួន៕












អត្ថបទ៖ ឆដា, រូបភាព៖ Boutomrath Lybon



