រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី ចម និម្មល បានជួបពិភាក្សាការងារជាមួយ លោក Vladimir Ilichyov អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហព័ន្ធរុស្ស៊ី ដើម្បីពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំង២។

កាលពីរសៀលថ្ងៃ ២២ ខែកញ្ញា ឆ្នាំ ២០២៦ កន្លងទៅ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកាណាដា លើកទី១៥នៅប្រទេសហ្វីលីពីន។
ជំនួបនោះ ធ្វើឡើងនាឱកាសដែលលោកស្រីរដ្ឋមន្ត្រី ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ភាគីទាំង ២ បានពិភាក្សាពីយន្តការនានា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី ឲ្យកាន់តែមានភាពស៊ីជម្រៅ។
ក្នុងនោះ ភាគីទាំង ២ បានផ្តោតការយកចិត្តទុកដាក់លើការជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សាររុស្ស៊ី ព្រមទាំងបានលើកទឹកចិត្តឲ្យធុរជននៃប្រទេសទាំង ២ ស្វែងយល់ពីឱកាសវិនិយោគទៅវិញទៅមក។
ទន្ទឹមនឹងនោះដែរ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការបន្តគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់៕


អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងពាណិជ្ជកម្ម



