អ្នកនាង អ៊ឹមផាន វណ្ណដា អនុប្រធានក្រុមហ៊ុនផលិត លក់គ្រឿងអលង្ការ ជាងបាក់ វណ្ណហុង ជានារីទាន់សម័យ មានចរិតសុភាពរាបសារ ទន់ភ្លន់ និងជាអ្នកមានជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រងជំនួញ។



អ្នកនាង វណ្ណដា ជាស្ត្រីរាបសា ដោយសង្កេតមើលការស្លៀកពាក់របស់ប្អូនស្រី លោកស្រី អ៊ឹមផាន វណ្ណឌី រូបនេះមិនសូវភាពស៊ិចស៊ីឡើយ មិនថាឈុតប្រពៃណី និងរ៉ូបដែលជាយីហោល្បីៗលំដាប់ពិភពលោកនោះទេ។
ដូចកាលពីពេលថ្មីៗនេះអនុប្រធានក្រុមហ៊ុនផលិត លក់គ្រឿងអលង្ការ ជាងបាក់ វណ្ណហុង បានរៀបចំតុបតែងខ្លួនយ៉ាងស្រស់បំព្រង ដើម្បីចូលរួមកម្មវិធីមង្គលការមួយ ដោយនាពេលរាត្រីអ្នកនាង បានជ្រើសយកឈុត Jenny Packham Planelto Beaded Cape-Sleeve Tulle Gown មានតម្លៃរាប់ពាន់ដុល្លារ។



កាន់តែមើលទៅស្រស់ស្រាយបន្ថែមទៀត អ្នកនាង វណ្ណដា បានកាន់កាបូបដៃ Judith Leiber Embellished Butterfly Clutch Bag តម្លៃ ៧ ០៨៧ ដុល្លារ ដែលនេះមិនបានរាប់បញ្ចូលទាំងគ្រឿងអលង្ការ ព្រោះអ្នកនាងជាម្ចាស់ស្រាប់ទៅហើយ។
បើទោះជាអ្នកនាង អ៊ឹមផាន វណ្ណដា មានវ័យ ៣៧ ឆ្នាំទៅហើយក្ដី តែសម្រស់វិញ សឹងតែដូចស្ត្រីវ័យ ២០ ឆ្នាំស្ដើងទៅវិញ។ អ្នកនាងជាស្រីស្អាត ហើយថែមទាំងបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម។
ប្អូនស្រីលោកស្រី វណ្ណឌី ក៏បានបញ្ចូលគ្នានូវជំនាញហិរញ្ញវត្ថុ ជាមួយចំណង់ចំណូលចិត្តឌីហ្សាញគ្រឿងអលង្ការ និងហ្វេហ្សិន។ ក្រៅពីកាន់តួនាទីជាអនុប្រធានក្រុមហ៊ុន CBVH អ្នកនាង អ៊ឹមផាន វណ្ណដា ទាំងត្រួតពិនិត្យកិច្ចការសារពើពន្ធ និងគោលនយោបាយផ្ទៃក្នុង៕



អត្ថបទ៖ ឆដា, រូបភាព៖ Bun Chhaykry






