អគ្គនាយកទឹកស្ព្រីងប្រូវីដា លោក អ៊ឹង ស៊ីវឈន់ បាននាំយកព្រះនាង ចេណ្ណា ដែលជាក្មួយសាច់ថ្លៃ ធ្វើជា BA

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ទឹកស្ព្រីងប្រូវីដា ដែល​មាន​លោក អ៊ឹង ស៊ីវឈន់ ជា​អគ្គនាយក​វ័យ​ក្មេង ពេញ​ដោយ​សមត្ថភាព បាន​ប្រកាស​ជា​ផ្លូវការ​ពិធីចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ រវាង ទឹក​ស្រ្ពីងប្រូវីដា និងអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា។

តាមដានជាមួយយើង៖ Million Times

ព្រះនាង នរោត្តម ចេណ្ណា គឺជា​ជា​ក្មួយ​ស្រី​របស់​ភរិយា CEO វ័យ​ក្មេង អ៊ឹង ស៊ីវឈន់ គឺ​ព្រះនាង នរោត្តម ពង្ស់សូរិយា ផ្ទាល់​តែម្ដង។ មិន​​តែ​ប៉ុណ្ណោះ​ទឹក​ស្ព្រីងប្រូវីដា មិន​ធ្លាប់​ទទួល​យក BA រូប​ណា​ក្រៅពី​សាច់ញាតិ​នៃ​សែ​រាជវង្ស​ឡើយ។

លោក អ៊ឹង ស៊ីវឈន់ តាំងពី​ឡើង​កាន់​ដំណែង​ជា CEO មក បាន​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​នៃ​ផលិតផល​របស់​គ្រួសារ​លោក មួយ​នេះ​មាន​អ្នក​ស្គាល់ និង​ទទួល​ទាន កាន់តែ​ច្រើន ថែម​ទាំង​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ផ្សេង​ៗ​ផង​ដែរ។

បើ​និយាយ​ពី​អ្នក​តំណាង​របស់​ទឹក​ស្ព្រីង​ប្រូវីដា និង​អ្នក​ផ្សព្វផ្សាយ​កន្លង​មក មានតែ​អ្នកនាង សិទ្ធី នីកា ដែល​ជា​បងថ្លៃ​របស់​អគ្គនាយក​ទឹក​ស្ព្រីង​ប្រូវីដា។ នេះ​បញ្ជាក់​ថា ការ​នាំ​យក​ទូត​សុច្ឆន្ទៈ​នៃ​ផលិតផល លោក អ៊ឹង ស៊ីវឈន់ បាន​គិតគូរ​វែងឆ្ងាយ សម្រាប់​មុខមាត់​នៃ​ផលិតផល​របស់​ខ្លួន។

លោក អ៊ឹង ស៊ីវឈន់ វ័យ ២៥ ឆ្នាំ ជា CEO ដែល​ទទួល​បាន​ជោគជ័យ ក្នុង​ការ​កាន់កាប់​ការងារ​របស់​គ្រួសារ។ ក្នុង​នោះ​មិន​ថា ពេល​ឡើង​មក​កាន់​តំណែង​ជា​អគ្គនាយកទឹកស្ព្រីងប្រូវីដា លោក​បាន​ចេញ​ទៅ​ធ្វើការ ដោយ​ដឹក​ជញ្ជូន​ដោយ​ខ្លួនឯង និង​ជួយ​គាំទ្រ​ដល់​វិស័យ​កីឡា​របស់​ខ្មែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Provida Water