ថៅកែហាង​គ្រឿងអលង្ការ Lukfook លោកស្រី ឆាយ លក្ខិណា មិនត្រឹមស្អាត ជំនាញក្នុងមុខជំនួញរឹតតែច្បាស់លាស់

នៅ​ក្នុង​មុខ​ជំនួញ​គ្រឿង​អលង្ការ លោកស្រី ឆាយ លក្ខិណា ម្ចាស់​ហាង Lukfook តែងតែ​ត្រូវបានគេឯងលើកបង្ហាញពី​​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដឹកនាំ​។ ជា​ពិសេស​ហាងគ្រឿងអលង្ការ​ ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី បាន​ពង្រីក​ខ្លួន​យ៉ាង​ច្រើនសាខា​ក្នុង​ប្រទេស។

តាមដានជាមួយយើង៖ Million Times

បើ​និយាយ​​ពី​ហាង​គ្រឿង​អលង្ការ ឡុកហ្វុក របស់​លោកស្រី លក្ខិណា ពេល​នេះ​បាន​ពង្រីក​រហូត​ទៅ​ដល់ ៤ សាខា​ទៅ​ហើយ។ ដោយ​របរ​នេះ ទាមទារ​ចំណេះដឹង និង​បទពិសោធន៍​ខ្ពស់ ទើប​ជួយ​ឲ្យ​ការងារ​អភិវឌ្ឍន៍​ទៅ​មុខ​ជា​លំដាប់។

ការងារ និង​រូប​សម្រស់​របស់​លោកស្រី ឆាយ លក្ខិណា តែងតែ​ដើរ​ទន្ទឹម​គ្នា ដោយ​ជានិច្ចកាល​ស្រ្តី​អ្នក​ជំនួញ​ធំ​រូប​នេះ មើល​ទៅ​មិន​ចេះ​ចាស់​សោះ​ឡើយ។ បើ​ទោះ​ជា​មាន​កូន​ប្រុស​ធំ​ពេញ​កំលោះ​ហើយ​តែ​លោកស្រី មិនដែល​ថមថយ​ឡើយ​នូវ​ភាព​ស្រស់​ស្អាត។

ភាព​ស្រស់​ស្អាត​មិនមែន​សំដៅ​លើ​គ្រឿង​អលង្ការ សម្ភារ​ប្រេន​ៗ​ឡើយ តែ​ការ​មាន​របៀបរបប​ក្នុង​ការ​រស់នៅ​ត្រឹមត្រូវ ជួយ​ថែរក្សា​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​មាន​សុខភាព​ល្អ ហើយ​សម្រស់​ក៏​កើន​ទៅ​តាម​នោះ​ដែរ។

គួរ​បញ្ជាក់​ថា លោកស្រី ឆាយ លក្ខិណា ប្រធាន​ក្រុមហ៊ុន​ហ្គោដេន អេរ៉ា យូអិលរី ឯ.ក ក៏​ជា​សប្បុរសជន ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ​ក្នុង​ការងារ​មនុស្ស​ធម៌​ជាច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ក៏​ជា​អ្នក​ដែល​សកម្ម​ក្នុង​ការងារ​របស់​សមាគម​សិល្បករ​ខ្មែរ​ផងដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Chhay Leakhena