អ្នកនាង អ៊ឹង ស៊ីវឈីនស៊ី កូនស្រីសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ទើបរៀបមង្គលការដើមឆ្នាំ ២០២៦ ថ្មីៗនេះអ្នកនាងបានបង្ហាញឲ្យឃើញរូបសម្រស់ស្រស់សោភា និងរូបរាងតូចច្រឡឹងមិនប្រែ ហើយមើលទៅសមរម្យ ស្រគត់ស្រគំ ទន់ភ្លន់ដូចដើម។


បន្ទាប់ពីរៀបមង្គលការនាដើមឆ្នាំ ២០២៦ នេះរួចមក កូនស្រីសំណព្វចិត្តសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ បន្តចូលរួមសកម្មភាពផ្សេងៗរបស់ក្រុមហ៊ុន និងបង្ហាញវត្តមានក្នុងកម្មវិធីផ្សេងៗ ដោយមានការរៀបចំខ្លួនយ៉ាងស្រស់ស្អាតខ្លាំង។
កាលពីពេលថ្មីៗនេះកូនប្រសាស្រីថៅកែហាងលក់សម្លៀកបំពាក់ លីម ហុង គឺ អ៊ឹង ស៊ីវឈីនស៊ី បានចូលរួមថ្ងៃពិសេសរបស់អ្នកស្គាល់គ្នា។ ក្នុងនាមជាភាទុនិកនៃក្រុមហ៊ុន ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី ដែលជាបុត្រសម្ព័ន្ធរបស់ ING Holdings Co.,Ltd អ្នកនាង អ៊ឹង ស៊ីវឈីនស៊ី បានជ្រើសរើសរ៉ូបដ៏ស្រស់ស្អាត។


ស្ត្រីវ័យក្មេងដែលជាកូនស្រីសហស្ថាបនិកក្រុមហ៊ុន អាយអិនជី ហូលឌីង និងជាម្ចាស់ទីក្រុងរណប ING City តែងតែមាន Lifestyle ជានារីទាន់សម័យ តែប្រកាន់ខ្ជាប់ភាពរម្យទមជានិច្ច។ មិនតែប៉ុណ្ណោះអ្នកនាង ក៏ជានារីមានរូបសម្រស់ និងរាងរៅស្អាតបាតជានិច្ច។
គួរបញ្ជាក់ថា អ៊ឹង ស៊ីវឈីនស៊ី បានរៀបមង្គលការជាមួយលោក លឹម ហ្វីលីប កូនប្រុស ឧកញ៉ា ចាប មួយហុង ដែលគេស្គាល់យ៉ាងច្បាស់ថាជាម្ចាស់ហាងលក់សម្លៀកបំពាក់ លីម ហុង ដែលឈរឈ្មោះជិត ២០ ឆ្នាំមកហើយនោះ៕


អត្ថបទ៖ ឆដា, រូបភាព៖ ingchhinsy






