កាលពីប៉ុន្មានថ្ងៃមុននេះ អគ្គនាយិកាក្រុមហ៊ុន Champion Group គ្រុប អ្នកឧកញ៉ា សុខ សុភាព បានអញ្ជើញចូលរួមមហោស្រពសិល្បៈដំណើរខ្មែរលើកទី២ ដោយមានការទទួលស្វាគមន៍យ៉ាងពិសេស។

អគ្គនាយិកាក្រុមហ៊ុន Champion Group ជាអ្នកជំនួញដែលតែងតែជួយឧបត្ថម្ភទ្រទ្រង់កម្មវិធីជាច្រើនមកហើយមិនថាព្រឹត្តិការណ៍ជាច្រើនបន្ថែមទៀត។ ដោយសារតែអ្នកឧកញ៉ា ជាអ្នកជំនួញស្រីដែលមានភាពស្រគត់ស្រគំ ព្រមទាំងថែរក្សាប្រពៃណី ដោយតែងតែប្រើប្រាស់ឈុតច្នៃពីសូត្រខ្មែរ។
នាឱកាសចូលរួមមហោស្រពសិល្បៈដំណើរខ្មែរលើកទី២អគ្គនាយិកា ក្រុមហ៊ុន Champion Group គ្រុប បានប្រើប្រាស់សម្លៀកបំពាក់ហូលពណ៌បៃតងលាយគោមទឹកប្រាក់យ៉ាងសាមញ្ញ។

បើទោះជាឈុតស្រគត់ស្រគំ តែពិតជាស័ក្ដិសមជាមួយរូបសម្ផស្ស និងឋានៈមុខមាត់ក្នុងសង្គមរបស់អ្នកឧកញ៉ា។ ក្រៅពីសម្លៀកបំពាក់ប្រពៃណី អគ្គនាយិកាក៏ជ្រើសរើសស្បែកជើងប្រេនដ៏មានតម្លៃគឺ Ferragamo Vara bow block heel pump ដែលមានតម្លៃប្រមាណ ១ ០០០ ដុល្លារ។
ទោះជាមានតំណែងអគ្គនាយិកាក្រុមហ៊ុន Champion Group គ្រុប តែអ្នកឧកញ៉ា សុខ សុភាព មិនបង្ហាញការលេងខ្លួនតាមរយៈគ្រឿងអលង្ការធំៗឡើយ ដោយជានិច្ចកាលតែងតែប្រើឈុតតូចៗតែបញ្ចេញពន្លឺស្រស់ស្អាត៕






អត្ថបទ៖ ឆដា, រូបភាព៖ Champion Group






