បើនិយាយពីសេដ្ឋិនីផ្នែកអាហារបំប៉ន សុខ រស្មី គឺជាម្ចាស់ក្រុមហ៊ុនស៊ីប៊ែលប៉ារីស ជាអ្នកជំនួញស្រីដែលមិនត្រឹមល្បីខាងផលិតផល តែជាសប្បុរសជនដែលមិនចេះប្រកាន់ខ្លួននិងតែងតែរៀបចំខ្លួនបែបធម្មតាៗ។

កាលពីថ្ងៃ ២ ខែវិច្ឆិកា ឆ្នាំ ២០២៦ កន្លងទៅស្វាមីលោកស្រី សុខ រស្មី បានរៀបចំកម្មវិធីយ៉ាងរ៉ូមែនទិក និងពោរពេញទៅដោយទឹកភ្នែកនៃក្ដីរំភើប ព្រោះបានមើលអនុស្សាវរីយ៍ល្អៗកន្លងមកជាមួយគ្នា។
ក្នុងឈុតគ្រឿងពេជ្រ ភ្លឺចិញ្ចាច រួមជាមួយនាឡិកាដៃម៉ាកល្បី Franck Muller Vanguard Lady Diamond Pave។ បើនិយាយពីការរៀបចំតុបតែងខ្លួនវិញ លោកស្រី សុខ រស្មី មើលទៅបែបសាមញ្ញៗ មិនចូលចិត្តភាពឡូយឆាយ អួតសម្ញែងអ្វីច្រើនទេ។

ខណៈដែលឈុតវិញ ថៅកែស្រីក្រុមហ៊ុនស៊ីប៊ែលប៉ារីស បានជ្រើសរើសពណ៌បៃតងឲ្យសមគ្នាទៅផលិតផលនៃក្រុមហ៊ុនខ្លួន។ ឧកញ៉ា ឡោក ដារិទ្ធ ដែលជាស្វាមី គឺជាអ្នកធុរកិច្ច មានកេរ្តិ៍ឈ្មោះបោះសំឡេង តែមិនដែលប្រកាន់ខ្លួន ធ្វើកិច្ចការគ្រប់បែបយ៉ាងក្នុងហាងរបស់លោក។
សម្រាប់ភរិយាបណ្ដូលចិត្តរបស់លោក ឧកញ៉ា ឡោក ដារិទ្ធ តែងតែបង្ហាញក្ដីស្រលាញ់ដល់លោកស្រី សុខ រស្មី គ្រប់ពេលវេលា និងគោរពការសម្រេចចិត្តដៃគូរហូត៕









អត្ថបទ៖ ឆដា, រូបភាព៖ Sok Reaksmey






