អ្នកឧកញ៉ា លាង ម៉េង និងភរិយាគ្រងឈុតបុរាណ ស្រស់ស្អាតមិនចាញ់កូនៗ

កាលពី​ពេល​ថ្មី​ៗ​នេះ​កូនស្រី អ្នកឧកញ៉ា លាង ម៉េង គឺ អ៊ឹង វត្តី និង​អនាគត​ស្វាមី លោក ហ៊ួតកុក បាន​ថត​រូប Pre-Wedding យ៉ាង​ស្រស់​ស្អាត ស្រទន់​ស័ក្ដិសម​បែប​ខ្មែរ​បុរាណ ដោយ​មាន​ការ​ចូលរួម​ជា​លក្ខណៈ​គ្រួសារ​តែម្ដង ដោយ​មាន​ឪពុក​ម្ដាយ​ទាំង​សងខាង។

តាមដានជាមួយយើង៖ Million Times

ក្នុង​នោះ​អ្នក​ឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រម​ទាំង​ភរិយា​គឺ​លោកស្រី គឹម ចាន់ណា ក៏​បាន​រៀបចំ​តុបតែង​ខ្លួន​ក្នុង​ឈុត​បុរាណ​ដូចគ្នា​ជាមួយ​ដន្លង និង​កូន​ប្រុស​ស្រី​ដែរ។

អ្នកឧកញ៉ា លាង ម៉េង និង​លោក​ស្រី គឹម ចាន់ណា ពិតជា​នៅ​តែ​ក្មេង និង​ស្រស់​ស្អាត​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ ហើយ​គ្រង​ឈុត​ជាច្រើន​ឈុត​មិន​ចាញ់​កូន​ៗ​ឡើយ។ ដោយ​ពណ៌​ឈុត​សម្លៀកបំពាក់​ស៊ី​គ្នា​ជាមួយ​កូន​ៗ​តែម្ដង។ អ្នកទាំង ២ បានធ្វើឲ្យ​អ្នក​តាមដាន​លើ​ប្រព័ន្ធទំនាក់ទំនងសង្គមចាប់អារម្មណ៍ខ្លាំង និងបានលើកឡើង​ថា ដូចកំលោះក្រមុំ រៀបមង្គលការខ្លួនឯងអ៊ីចឹង។

គួរ​បញ្ជាក់​ថា កញ្ញា អ៊ឹង វត្តី ហៅ Marshell គឺជា​កូន​ស្រី​អ្នក​ឧកញ៉ា លាង ម៉េង បាន​ភ្ជាប់ពាក្យ​ជាមួយ​កំលោះ​សង្ហា លោក ស៊ី ហ៊ួតកុក ដែល​ជា​កូន​ប្រុស​​អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ ប្រធាន​ក្រុមហ៊ុន បុរី​អេចអិន ឌីវេឡុបមិន រៀលអ៊ីស្តេត។

ក្រោយ​ការ​ថត Pre-Wedding របស់ Marshell និង ហួត អ្នក​លេង​បណ្ដាញ​សង្គម​ដែល​តែងតែ​គាំទ្រ និង​តាមដាន​សកម្មភាព​នៃ​អាជីវកម្ម​គ្រួសារ ជីប ម៉ុង គ្រុប ទស្សន៍ទាយ​ថា អ្នក​ទាំង ២ អាច​នឹង​រៀបការ​ឆាប់​ៗ​នេះ៕

អត្ថបទ៖ ឆដា, រូបភាព៖ Maha Virak Make Up Artist