CEO វ័យក្មេង គួច វរ្ម័ន ឬមានឈ្មោះក្រៅ Cameron និង ឈុនប៊ុនថា អេលីហ្សា បន្ទាប់ពីរៀបមង្គលការលើទឹកដីអ៊ីតាលី នៅបឹង Como ចប់រួចរាល់កាលពីខែមុន ឥឡូវក៏មានរូបភាព Pre-Wedding នៅលើទឹកដីអង្គរខេត្តសៀមរាប ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ។


ថ្មីៗនេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd និងភរិយាបានត្រៀមនឹងរៀបមង្គលការនៅលើទឹកដីកំណើតម្ដងទៀត ដោយជាជំហានដំបូងអ្នកទាំង ២ បានថត Pre-Wedding លើទឹកដីសៀមរាប ក្នុងឈុតបែបខ្មែរសុទ្ធសាធ។
ក្នុងចំណោមឈុតដ៏ប្រណីតៗដែលបន្សល់ទុកតាំងពីបុរាណ ឈុតស្បៃពណ៌ត្របែកព្រៃ លាយពណ៌ប្រាក់ អមដោយគ្រឿងខ្មែរដែលសម្បូរក្បូរក្បាច់ប្រណីតៗ ពិតជាស័ក្ដិសមជាមួយរូបសម្រស់ស្រស់ស្អាត ថ្លៃថ្នូរតែម្ដង។
ទាំងទេសភាព បរិយាកាសនៅលើទឹកដីដ៏អស្ចារ្យ ព្រមទាំងឈុតគ្រងលើរូបរាងស្រស់ស្អាត ធ្វើឲ្យមើលឃើញថា អស្ចារ្យ និងគួរជាទីស្ញប់ស្ញែង៕

















អត្ថបទ៖ឆដា, រូបភាព៖ សយ សំអាងការ និង na_thib






