ឈុតព្រះនាង សូរិយា និងស្វាមីប៉ុន្មានថ្ងៃនៅលើទឹកដីអ៊ីតាលី ថ្ងៃមង្គលការមិត្តសម្លាញ់

មង្គលការ​របស់​គូស្នេហ៍​អភិជន CEO វ័យក្មេង គួច វរ្ម័ន និង ឈុនប៊ុនថា អេលីហ្សា នៅ​លើ​ទឹកដី​អ៊ីតាលី​កាលពី​ពេល​ថ្មី​២​នេះ ក៏​មាន​ព្រះនាង នរោត្តម ពង្ស់សូរិយា ជាមួយ​ស្វាមី លោក អ៊ឹង ស៊ីវឈន់ ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

ព្រះនាង នរោត្តម ពង្ស់សូរិយា កំពុង​តែ​មាន​ព្រះ​គភ៌ តែ​ស្រស់​នៅតែ​ផូរផង់ ជា​ពិសេស​ការ​រៀបចំ​ខ្លួន​ដោយ​សម្ភារៈ​ប្រេន​មាន​តម្លៃ​មិន​ថា​កាបូប សម្លៀកបំពាក់ និង​ស្បែកជើង​ឡើយ គឺ​ភរិយា​សេដ្ឋី​វ័យ​ក្មេង អ៊ឹង ស៊ីវឈន់ សម​គ្រប់​កាលៈទេសៈ។

សម្រាប់​កាបូប​របស់​ទ្រង់ មាន ២ ទៅ៣ ម៉ូដ ដែល​សុខសឹងតែ​ម៉ាក​ល្បី​ៗ និង​មាន​តម្លៃ​ខ្ពស់ ព្រោះ​ជា​របស់​កម្រ ហើយ​ពិបាក​ក្នុង​ការ​រក​ទិញ។ ជាក់ស្ដែង​ដូច​កាបូប​ថ្ងៃ​ដំបូង​ដែល​ភរិយា CEO ទឹក​ស្ព្រីង​ប្រូវីដា លោក អ៊ឹង ស៊ីវឈន់ កាន់ Chanel Small Preppy Coco Flap Bag White Shiny Caviar Brushed Gold Hardware តម្លៃ ៨ ៥០០ ដុល្លារ។

ដល់​ថ្ងៃ​កម្មវិធី​ទី១ ព្រះនាង សូរិយា បាន​ប្រើប្រាស់ Louis Vuitton ដែល​មាន​តម្លៃ​ជាង ៧ ៣០០ ដុល្លារ និង​រ៉ូប​ពណ៌​ទឹក​សមុទ្រ​ប្រេន Pandorea Appliquéd Ruffled Organza Gown តម្លៃ​ជាង ៧០០ ដុល្លារ។

ថ្ងៃ​កម្មវិធី​មក​ដល់ ព្រះនាង នរោត្តម ពង្ស់សូរិយា បាន​កាន់​កាបូប Hermes Swift Kelly Cut Clutch Pochette Bordeaux ពណ៌​ក្រហម​ក្រមៅ​តម្លៃ​ជិត ២ ម៉ឺន​ដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ soriya_noro និង Seav Chhuon Ing