មង្គលការរបស់កូនប្រុសលោកអ្នកឧកញ៉ា លាង ឃុន គឺលោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុនជីបម៉ុង ហ្វូត អេន ប៊ែវើរីជីស បានចូលរោងជ័យជាមួយកូនស្រី ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ុន ចាន់ថុល ក្រោមការអញ្ជើញចូលរួមផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ឥស្សរជនជាន់ខ្ពស់ និងអ្នកជំនួញលំដាប់ជួរមុខជាច្រើនរូប។


កម្មវិធីដ៏អស្ចារ្យ ដែលរៀបចំឡើងតាមបែបខ្មែរតាំងពីថ្ងៃចូលរោងម្សិលមិញ រហូតមកដល់ថ្ងៃនេះមានសាច់ញាតិទាំងសងខាង។ ទាំងសាច់ញាតិ និងភ្ញៀវពន្លឺសុទ្ធសឹងតែរៀបចំខ្លួនយ៉ាងស្រស់បំព្រង ជាពិសេសកូនកំលោះ កូនក្រមុំតែម្ដង។
កូនក្រមុំដ៏ស្រស់ប្រិមប្រិយ ស៊ុន ស៊ីមុនី ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះតែសម្រស់ ស្នាមញញឹម និងពណ៌សម្បុរបែបខ្មែរ ដ៏លេចធ្លោ ហើយពេលគ្រង់ឈុតបុរាណទៀតពិតជាគ្មានពាក្យនឹងបរិយាយ។



ងាកទៅមើលទីតាំរៀបចំកម្មវិធីវិញម្ដង ពិតជាស្រស់ស្រទន់ ដោយមានផ្ទាំងគំរូបប្រាសាទបុរាណខ្មែរ ព្រមទាំងមានការតុបតែងផ្កាស្រស់ ធ្វើឲ្យអ្នកចូលរួម ពិបាកពណ៌នា ព្រោះមានទាំងសួនផ្កា ហើយពេលដើរចូលទៅខាងក្នុងប្រដូចទៅនឹង សម័យបុរាណ ដោយក្នុងកន្លែងរៀបចំពិធីផ្សេងៗមានរៀបរៀងប្រណីតផ្ចិតផ្ចង់។
គួរបញ្ជាក់ថាកូនកំលោះ និងកូនក្រមុំ បានរៀបចំកម្មវិធីបែបអឺរ៉ុប និងនៅលើទឹកដីអ៊ឺរ៉ុបម្ដងហើយអំឡុងខែឧសភា ឆ្នាំ ២០២៦ ដោយមានតែក្រុមគ្រួសារប៉ុណ្ណោះ ពេលនេះបានប្រារព្ធបែបខ្មែរ និងនៅលើទឹកដីកំណើតតែម្ដង៕












អត្ថបទ៖ ឆដា,រូបភាព៖ One Memory និង Cindy Premium Wedding Planner






