អ្នកឧកញ៉ា សួរ វីរៈ វិនិយោគសាច់ប្រាក់ជាង ៦០ លានដុល្លារ រៀបចំតំបន់ទេសចរណ៍កោះស្តេច

កោះស្ដេច ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល និង​មាន​ភាព​ទាក់ទាញ​ខ្លាំង ហើយ​ត្រូវ​​អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បាន​បោះ​ទុន​វិនិយោគ ដោយ​ចំណាយ​ពេល​ច្រើន​សន្ធឹក ដើម្បី​អភិវឌ្ឍន៍​ឲ្យ​ក្លាយ​ជា​កោះ​មួយ​ដ៏​អស្ចារ្យ។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ​អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រុប និង VET Property Management បាន​បង្ហាញ​ពី​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន ដើម្បី​រៀបចំតំបន់ទេសចរណ៍កោះស្តេច ដោយ​ចំណាយ​អស់​ជាង ៦០ លាន​ដុល្លារ​ឯណោះ។

អ្នកឧកញ៉ា សួរ វីរៈ បាន​បញ្ជាក់​តាម​រយៈ​វីដេអូ​មួយ​ថា ក្រោយពីចាក់សាច់ប្រាក់ ជាង ៦០ លាន ដុល្លារ ក្នុង​ការ​រៀបចំ​តំបន់​ទេសចរណ៍​កោះ​ស្ដេច​បែប​សហគមន៍ និង​ទាន់​សម័យ​ប្រកបដោយ អនាម័យ សុវត្ថិភាព ផាសុកភាព ជាមួយ​កំពង់ផែ​ត្រឹមត្រូវ ចំណត​រថយន្ត​រាប់​រយ​គ្រឿង​បាន​ត្រៀម​រួច​ជាស្រេច។

អ្នក​ឧកញ៉ា​បាន​បញ្ជាក់​ថា តំបន់​លក់​ដូរ​សហគមន៍ ប្រព័ន្ធ​ទឹក​ស្អាត រីស៊ត​ចាប់ពី​លំដាប់​ទាប ដល់​ផ្កាយ​ប្រាំ, ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ពេញលេញ ជា​ហេតុផល​ចម្បង​ដែល​ធ្វើឲ្យ​តំបន់​កោះ​ស្ដេច ក្លាយ​ជាគោល​ដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​នាំ​មក​នូវ​កំណើន​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​តំបន់​កោះ​ស្ដេច​គ្រប់​ៗ​គ្នា​ប្រែ​ក្លាយ​ពី​កោះ​ដាច់​ស្រយាល កោះ​នេសាទ ក្លាយ​ជា​តំបន់​កោះ​ទេសចរណ៍។

តំបន់​កោះ​ស្ដេច មាន​ប្រជុំកោះ​​ប្រមាណ ១៧ កោះ ប្រជុំ​កោះ​ទាំង ១៧ មាន​ភាព​ទាក់ទាញ​ផ្សេង​ៗ​គ្នា។ កោះ​ខ្លះ​មាន​ឆ្នេរ និងសម្បូរទៅដោយផ្កាថ្មស្រស់ស្អាតទាក់ទាញទេសចរយ៉ាងខ្លាំង ហើយ​ កោះ​ខ្លះ​ទៀត មាន​អំណោយផល​ទៅ​លើការស្ទូចត្រី និងមើលផ្កាថ្ម។

អគ្គ​នាយក​ក្រុមហ៊ុន VET Property Management បានវិនិយោគលើរីស៊តជាង ១០ កន្លែង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ពិសេស​គឺ​នៅ​ខេត្ត​កុងកោះ។ សម្រាប់​នៅ​ក្នុង​តំបន់​កោះស្តេច តារាសាគរ ខេត្ត​កោះកុង អ្នកឧកញ៉ា​មាន​រីស៊ត​ល្បីៗដូចជា កោះស្តេចរីស៊ត (Koh Sdach Resort), កោះ​អភិជន​រីស៊ត (Koh Apikjun Resort), រ៉ូយ៉ាល់ប៊ិច រីស៊ត និងវីឡាលំហែ (Royal Beach Resort & Residence) និង​ម៉េតម័ងឃី រីស៊ត (Mad Monkey Resort) ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Dr. Vireak Suo