កាលពីមុនមង្គលការដ៏ធំអធិកអធមនៅភ្នំពេញ កូនក្រមុំ សេង ជនីនាថ និងកូនកំលោះ ជា សេង បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកនៅក្នុងស្រុក ហើយការតុបតែងរោងការដ៏ស្រស់អស្ចារ្យ ក៏បានបរទេសកោតសរសើរផងដែរ។

បន្ទាប់ពីរៀបការគូស្នេហ៍អភិជនទាំង ២ បានធ្វើដំណើរកម្សាន្តយ៉ាងមានក្ដីសុខលើកប៉ាល់ទេសចរណ៍។ តាមរយៈវីដេអូដែល Cho បានបង្ហោះលើបណ្ដាញសង្គម Tik Tok ឃើញហើយពិតជាគួរឲ្យសរសើរពីការធ្វើដំណើរលើនាវាកប៉ាល់ជាច្រើនប្រទេស។
ក្នុងដំណើរកម្សាន្តដ៏រីករាយនោះ អ្នកនាង ជនីនាថ បានផ្លាស់ប្ដូរឈុតសម្លៀកបំពាក់ជាច្រើន។ ក្នុងនោះសុទ្ធសឹងជាប្រេនល្បីៗដូចជា Versace, Puccy , Dolce & Gabbana ព្រមទាំងឈុតសម្លៀកបំពាក់ជាច្រើន មកពីយីហោល្បីៗ។






មួយឈុតៗរបស់ Versace, Puccy និង Dolce & Gabbana សុទ្ធតែមានតម្លៃរាប់ពាន់ដុល្លារ នេះមិនរាប់បញ្ចូលជាមួយគ្រឿងអលង្ការ ស្បែកជើង កាបូប វ៉ែនតា និងសម្ភារៈផ្សេងៗទៀត សម្រាប់លម្អខ្លួន។
គួរបញ្ជាក់ផងដែរថា សេង ជនីនាថ ជាអ្នកច្បាប់មួយរូប ត្រូវជាកូនស្រីឯកឧត្ដម សេង ប៊ុនឃាង សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងលោកជំទាវ សែម សក្តិកូឡា ចៅក្រមតុលាការកំពូល ហើយក៏ជាចៅស្រីរបស់លោកជំទាវ លី វួចឡេង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕



អត្ថបទ៖ ឆដា, រូបភាព៖ Tik Tok Cho🇰🇭 និង One Memory






