កាលពីសប្ដាហ៍មុនមង្គលការរបស់គូស្វាមីភរិយាដ៏ល្បីលោក ជា សេង និងភរិយា សេង ជនីនាថ មានការចូលរួមពីសំណាក់ភ្ញៀវប្រុសស្រី ដែលសុទ្ធសឹងជាគូស្នេហ៍ស្រស់សង្ហារ និងសោភាទាំងគូៗ។

ក្នុងនោះក៏មានគូស្វាមីភរិយាលោក អ៊ឹង ឫទ្ធី និងភរិយាអ្នកនាង ផន សុផានីសា ដែលជាគូស្នេហ៍មានភាពទាំងព្រម រូបសម្ផស្ស ភោគសម្បត្តិ និងកិរិយាមារយាទ ល្អទាំងអស់ ហើយអ្នកទាំង ២ បានចូលរួមមង្គលការកូនស្រីរបស់ឯកឧត្ដម សេង ប៊ុនឃាង សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងលោកជំទាវ សែម សក្តិកូឡា។
អ្នកនាង ផន សុផានីសា តែងតែបង្ហាញខ្លួនបែបសុភាពរាបសារ ក្នុងឈុតប្រេនដ៏អស្ចារ្យស័ក្ដិសមជាស្ត្រីអភិជនរស់នៅក្នុងបែបសម័យថ្មី និងមានស្វាមីជាកូនប្រុសសេដ្ឋីប្រចាំប្រទេស។
នាវេលាដើរចូលរោងការដ៏ធំប្រចាំឆ្នាំនោះ អ្នកនាង នីសា បានជ្រើសរើសរ៉ូបពណ៌ផ្កាឈូកពីប្រេន Elisabetta Franchi តម្លៃប្រមាណ ១ ៥០០ ដុល្លារ។ ស្ថិតក្នុងឈុតភ្លឺ ផ្លេកៗ រូបរាងតូចស្រឡូន កាន់កាបូបដៃ Bottega Veneta តម្លៃប្រហែល ៤ ២០០ ដុល្លារ។

ការរៀបចំខ្លួនរបស់កូនប្រសាស្រីច្បងអ្នកឧកញ៉ា លាង ម៉េង តែងតែលេចធ្លោ ហើយការជ្រើសរើសឈុតសមនឹងខ្លួន ហើយតុបតែងខ្លួនជាមួយគ្រឿងអលង្ការក៏មិនធម្មតាដែរ។
រសនិយមខ្ពស់របស់អ្នកនាង ពិតជាកម្រ ព្រោះថាឈុតគ្រឿងអលង្ការច្រើនប្រេនដែលមាន តែអ្នកនាងចេះបញ្ចូលជាមួយឈុតបែបណាសមជាមួយកម្មវិធី៕


អត្ថបទ៖ ឆដា, រូបភាព៖ One Memory



