គិតត្រឹម ៧ ខែ ដើមឆ្នាំ ២០២៦ ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ ២០២៥
Category: សេដ្ឋកិច្ច
កាណាដា នឹងបង្កើនការវិនិយោគថ្មីៗក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា
ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដា ប្រចាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា វិនិយោគិនកាណាដា នឹងជួយបង្កើនការវិនិយោគថ្មីៗនៅកម្ពុជា ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ
បណ្ឌិត ញិល រដ្ឋា៖ វិស័យ SME គឺពិតជា «សរសរស្តម្ភ» នៃភាពធន់សេដ្ឋកិច្ចជាតិកម្ពុជា
បណ្ឌិត ញិល រដ្ឋា ដែលបានសិក្សាដោយផ្អែកលើទិន្នន័យសេដ្ឋកិច្ច និងបរិបទម៉ាក្រូសេដ្ឋកិច្ចពីឆ្នាំ ២០២២ ដល់ ២០២៥ បានបញ្ជាក់ថា វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ពិតជា «សរសរស្តម្ភ» នៃភាពធន់សេដ្ឋកិច្ចជាតិកម្ពុជាយ៉ាងពិតប្រាកដ
ការលើកលែងពន្ធគយរបស់សហរដ្ឋអាម៉េរិកផ្តល់ឱកាសសម្រាប់ឧស្សាហកម្មស្វាយចន្ទីកម្ពុជា
ឧស្សាហកម្មស្វាយចន្ទីរបស់ប្រទេសកម្ពុជា អាចទទួលបានផលប្រយោជន៍ពីការលើកលែងពន្ធគយថ្មីដែលផ្តល់ដោយសហរដ្ឋអាម៉េរិក ប៉ុន្តែក្រុមអ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា សមត្ថភាពកែច្នៃក្នុងស្រុកដ៏មានកម្រិតរបស់ប្រទេសកម្ពុជា នៅតែបន្តរារាំងប្រទេសនេះមិនឱ្យទាញយកផលប្រយោជន៍បានពេញលេញពីឱកាសមួយនេះ
រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួច ជួយដោះស្រាយបញ្ហាសំខាន់ៗក្នុងវិស័យ SME
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងការអរគុណចំពោះការចូលរួមជាមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចនិងមធ្យម (SME) ជួបប្រទះ ហើយបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវកំណែទម្រង់ដ៏សំខាន់ មួយពាក់ព័ន្ធនឹង SME
កម្ពុជានាំចូលមេគោអូស្រ្តាលីជាង ២០០ ក្បាលបន្ថែម ជំរុញឧស្សាហកម្មទឹកដោះគោដែលកំពុងរីកចម្រើននៅកម្ពុជា
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់កាលពីថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦ ថា មេគោចំនួន ២២០ ក្បាលបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជា ដែលនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់កសិដ្ឋានគិរីសួគ៍ ក្នុងការពង្រីកផលិតកម្មរបស់ខ្លួន
សហរដ្ឋអាម៉េរិក សម្រេចដាក់ពន្ធគយអត្រាត្រឹម ១០ ភាគរយលើកម្ពុជា
សហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធគយអត្រាត្រឹម ១០ ភាគរយលើកម្ពុជា និងផ្តល់ការលើកលែងពន្ធដល់កម្ពុជា សម្រាប់បញ្ជីទំនិញដែលសហរដ្ឋអាមេរិកមិនផលិត ដូចជាគ្រាប់ស្វាយចន្ទីជាដើម
គម្រោងវិនិយោគចំនួន ៩ ត្រៀមចាក់បញ្ចូលទុនជាង ៩៥ លានដុល្លារនៅកម្ពុជា
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩៥លានដុល្លារអាម៉េរិក
គម្រោងវិនិយោគចំនួន ១០ គ្រោងបោះទុនវិនិយោគជាង ៧២ លានដុល្លារនៅខេត្តព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១០ ក្រោមទុនវិនិយោគជាង ៧២ លានដុល្លារ និង អាចបង្កើតឱកាសការងារប្រមាណ ៨០០ កន្លែង
កម្ពុជារកចំណូលពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ ១.៧ ពាន់លានដុល្លារ
ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា បានបន្តបោះជំហានទៅមុខយ៉ាងរឹងមាំក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ នេះ ជាក់ស្តែង ក្នុងរយៈពេល ៦ ខែនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រមាណ ១,០៣ លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយរកចំណូលបានពីការនាំចេញប្រហែល ១ ៧៥១ លានដុល្លារអាមេរិក












