CEO ប្រូវីដា បណ្ដើរ​ភរិយា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់សូរិយា លើទឹកដីអ៊ីតាលី

លោក អ៊ឹង ស៊ីវឈន់ ដែល​ជា CEO ទឹក​ស្ព្រីង​ប្រូវីដា និង​ជា​សេដ្ឋី​វ័យ​ក្មេង កាន់កាប់​ជំនួញ​ជាច្រើន​ក្នុង​ដៃ បាន​បណ្ដើរ​ឧត្ដម​ភរិយា​រូប​ស្រស់​ឧត្ដុង្គឧត្ដម នាម នរោត្តម ពង្ស់សូរិយា ទៅ​កាន់​ប្រទេស​អ៊ីតាលី ដើម្បី​ចូលរួម​មង្គលការ​មិត្តភ័ក្ដិ។

តាមដានជាមួយយើង៖ Million Times

ព្រះនាង ពង្ស់សូរិយា បើ​ទោះ​ជា​មាន​ព្រះ​គភ៌​ក៏​នៅតែ​មាន​ភាព​រស់រវើក និង​គួរ​ជាទី​ស្រលាញ់​របស់​ស្វាមី។ បង្ហាញ​វត្តមាន​នៅ​លើ​ទឹកដី​អឺរ៉ុប​កាលពី​ថ្មី​ៗ​នេះ ទាំង​CEO ទឹក​ស្ព្រីង​ប្រូវីដា និង​ភរិយា​សុទ្ធតែ​រៀបចំ​ខ្លួន​យ៉ាង​ស្រស់​ស្អាត ពិសេស​គឺ​ទ្រង់ សូរិយា។

រូបភាព​ដែល​​ព្រះនាង សូរិយា បាន​គ្រង​រ៉ូប​ខ្លី និង​កាបូប​ដៃ​ម៉ាក​ល្បី Chanel ដ៏​ល្បាញល្បី និង​មាន​តម្លៃ​ខ្ពស់​កប់​ពពក។ កាបូប Chanel ដែល​ព្រះនាង Chanel Small Preppy Coco Flap Bag White Shiny Caviar Brushed Gold Hardware តម្លៃ ៨ ៥០០ ដុល្លារ

CEO វ័យក្មេង អ៊ឹង ស៊ីវឈន់ ជាអគ្គនាយក ក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក ហើយក៏ជា​​ជា​កូន​ប្រុស​ទី​៣ សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ បាន​រៀប​អាពាហ៍ពិពាហ៍​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់សូរិយា កាលពី​ចុង​ឆ្នាំ ២០២៥៕

អត្ថបទ៖ ឆដា, រូបភាព៖ IG soriya_noro