ត្រឹម ៨ ខែ ឆ្នាំ ២០២៦ នេះ កម្ពុជា រកចំណូលបានមកពីការនាំចេញដំឡូងមី ជិត ៥០០ លានដុល្លារ

កម្ពុជាបានចំណូល​មកពីការនាំចេញ​ដំឡូងមី​ ​ជិត ​៥០០ ​លាន​ដុល្លារ ​ត្រឹម​រយៈពេល ៨ ​ខែ ឆ្នាំ​២០២៦ នេះ ដោយ​មាន​ការ​ធ្លាក់​ចុះ ១,៨៦% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន។

តាមដានជាមួយយើង៖ Million Times

ប្រធាន​សមាគម​កសិករ​ដំឡូងមី​ខ្មែរ បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​ដាំដុះ​ដំឡូង​មី​បាន​ថយ​ចុះ ៣០% បន្ទាប់ពី​តម្លៃ​ដំឡូងមី​ធ្លាក់ចុះ​កាលពី​ឆ្នាំ ២០២៤-២០២៥ ហើយ​ព្រម​ទាំង​បញ្ហា​កង្វះ​ពូជ។

បច្ចុប្បន្ន​តម្លៃ​ទីផ្សារ​ដំឡូងមី​ស្រស់ បាន​កើន​ឡើង​វិញ និង​លក់​បាន​ចន្លោះ​ពី ៣៩០-៤៨០ រៀល ក្នុង​មួយ​គីឡូក្រាម។ ការ​ឡើង​ថ្លៃ​ដោយសារ​បញ្ហា​តម្រូវការ​សាកល​នឹង​ប្រែប្រួល​តម្លៃ ៤ ទៅ ១០ ឆ្នាំ​ម្ដង។

សម្រាប់​នៅ​ឆ្នាំ ២០២៦ ខាងមុខ កសិករ​ភាគច្រើន​ធ្វើ​ដំឡូងមី​ស្ងួត ដែល​ទទួល​បាន​តម្លៃ​ខ្ពស់​រហូត​ដល់​ជាង ៦០០ រៀល​ក្នុង​មួយ​គីឡូក្រាម។ ទីផ្សារ​ដំឡូងមី​របស់​ប្រទេស​កម្ពុជា មាន​ប្រទេស​វៀតណាម ចិន និង​ការ​ប្រើប្រាស់​ក្នុង​ស្រុក។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០២៦ កម្ពុជា​រក​ចំណូល​បាន ៦៤៦ លាន​ដុល្លារ ពី​ការ​នាំ​ចេញ​ដំឡូងមី ដោយ​នេះ​ធ្លាក់ចុះ ១៤,៤៨% ធៀប​ទៅ​នឹង​ឆ្នាំ ២០២៤។ តែ​បរិមាណ​នាំចេញ​ដំឡូងមី​ស្រស់​មាន ៣ ១០៥ ៥០០ តោន ធ្លាក់​ចុះ ៩,៨២% រីឯ​ចំណិត​ដំឡូងមី​ក្រៀម​បាន​កើន​ឡើង ៦២,២២% ដែល​មាន ១ ៥៦៥ ៩៤០ តោន៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត