ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Han Guangda ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Haitech-Haier Global Business និងអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
ក្រុមហ៊ុន KH Haitech-Haier Global Business របស់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាក្រុមហ៊ុនខ្មែររួមបញ្ចូលជាមួយក្រុមហ៊ុនអន្តរជាតិ ដែលកំពុងផលិតផលិតផលអេឡិចត្រូនិកម៉ាក KH ឬ K Haitech រួមមានថេបប្លេត កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ ដើម្បីបម្រើតម្រូវការប្រើប្រាស់នៅកម្ពុជា។
ក្រៅពីផលិតឧបករណ៍អេឡិចត្រូនិក ក្រុមហ៊ុននេះក៏មានសេវាកម្មបច្ចេកវិទ្យាចម្រុះ ដែលគ្របដណ្តប់លើវិស័យអប់រំ សុខាភិបាល ឧស្សាហកម្ម និងថាមពល ដើម្បីផ្តល់ដំណោះស្រាយបច្ចេកវិទ្យាដល់ស្ថាប័ន សហគ្រាស និងអ្នកប្រើប្រាស់។
ក្នុងវិស័យអប់រំ ក្រុមហ៊ុនផ្តល់សេវា E-education ដែលជាប្រព័ន្ធអប់រំបែបអន្តរកម្ម មានគោលបំណងបង្កើនប្រសិទ្ធភាពនៃការសិក្សានៅតាមសាលារៀន និងជួយឱ្យសិស្សានុសិស្សអាចសិក្សារៀនសូត្របានកាន់តែប្រសើរឡើង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈដំណោះស្រាយសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។
ចំណែកក្នុងវិស័យសុខាភិបាល សេវា Smart Health Care របស់ក្រុមហ៊ុនផ្តល់ដំណោះស្រាយ និងឧបករណ៍បច្ចេកវិទ្យាសុខាភិបាលឆ្លាតវៃ ដែលគ្របដណ្តប់លើដំណើរការបង្ការ ការគ្រប់គ្រង ការព្យាបាល និងការថែទាំសុខភាព។
សម្រាប់វិស័យឧស្សាហកម្ម ក្រុមហ៊ុនផ្តល់សេវា Smart Manufacturing ដើម្បីជួយម្ចាស់សហគ្រាសរៀបចំដំណើរការ និងដំឡើងម៉ាស៊ីនរោងចក្រគ្រប់ប្រភេទ ដោយបំពាក់បច្ចេកវិទ្យាទំនើប។ សេវានេះផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងដំណើរការផលិតកម្ម និងប្រតិបត្តិការរោងចក្រ។
ដោយឡែក សេវា Smart Energy ផ្តល់ការផ្គត់ផ្គង់ និងជួយដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យសម្រាប់រោងចក្រ សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។
តាមរយៈផលិតផលអេឡិចត្រូនិកម៉ាក KH និងសេវាកម្មបច្ចេកវិទ្យាទាំងនេះ KH Haitech-Haier Global Business មានវិសាលភាពអាជីវកម្មច្រើនវិស័យ ចាប់ពីការផលិតឧបករណ៍កុំព្យូទ័រ រហូតដល់ការផ្តល់ដំណោះស្រាយឌីជីថលសម្រាប់ការអប់រំ សុខាភិបាល ការផលិតកម្ម និងថាមពល។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន KH Haitech អាចទាក់ទងតាមរយៈលេខទូរសព្ទ ០៧៦ ៣៥ ៦២ ៣៣១ សម្រាប់ភាសាខ្មែរ និង ០៧៦ ៣៥ ៣៨ ៩០២ សម្រាប់ភាសាអង់គ្លេស៕
អត្ថបទ៖ ប៊ី















