នាថ្ងៃមង្គលការពេលរាត្រី កូនកំលោះអភិជន ជា សេង ជូនបាច់ផ្កាគ្រីស្តាល់ Swarovski ភ្លឺចិញ្ចាច ជូនកូនក្រមុំដ៏អស្ចារ្យ

ដ្បិត​កម្មវិធី​មង្គលការ​ដ៏​អស្ចារ្យ​កាលពី​សប្ដាហ៍​មុន បាន​កន្លង​ហួស​ទៅ​ហើយ តែ​ភាព​ស្រស់​ស្អាត​នៃ​កូន​ក្រមុំ និង​កម្មវិធី​ទាំងមូល នៅ​មិន​ទាន់​ត្រូវ​បាន​រសាត់​បាត់​ឆ្ងាយ​ពី​មហាជន​អ្នក​គាំទ្រ​ឡើយ។

តាមដានជាមួយយើង៖ Million Times

កំលោះ ជា សេង និង​កូន​ក្រមុំ សេង ជនីនាថ បាន​ធ្វើ​រឿង​មិន​ធម្មតា​ជាច្រើន​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន។ ក្នុង​នោះ​មាន​ទាំង​ឈុត​សម្លៀកបំពាក់​ច្រើន​ឈុត និង​ប្រណីតភាព​នៃ​ការ​តុបតែង​ខ្លួន​របស់​ម្ចាស់​កម្មវិធី ធ្វើឲ្យ​មហាជន​ស្ងើចសរសើរ​នៃ​គំនិត ដែល​អាច​រៀបចំ​បាន​យ៉ាង​ពិសេស​រក​គ្មាន។

ក្រោយ​បញ្ចប់​ពិធី​មង្គលការ​បែប​ខ្មែរ ដែល​គ្រង​ឈុត​ប្រពៃណី កូន​ក្រមុំ​អភិជន​បាន​ជ្រើសរើស​ក្នុង​រូបភាព​​ជាច្រើន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ត្រៀម​តាំងពី​មុន​រៀប​មង្គលការ តាំងពី​ថត pre-wedding រហូត​ដល់​ការ​គិត​ដេគ័រ​កម្មវិធី​ទាំង​មូល។

បើ​និយាយ​ពី​ភាព​ផ្កា​ដែល​កូន​ក្រមុំ​កាន់​នៅ​វេលា​រាត្រី ក្នុង​កម្មវិធី​បែប​អឺរ៉ុប​កាត់​នំ និង​ដើរ​កាន់​ផ្កា គឺ​ពិត​ជា​អស្ចារ្យ។ គឺ​ជា​ផ្កាគ្រីស្តាល់ដ៏អស្ចារ្យដែលមានទំហំប្រហាក់ប្រហែលនឹងផ្កាពិត ស្ថិត​ក្នុង​ប្រេន Swarovski ដែល​មាន​តម្លៃ​ជិត ៧ ពាន់​ដុល្លារ។

បាច់​ផ្កា​គ្រីស្តាល់ Swarovskiអស្ចារ្យដែលមានទំហំប្រហាក់ប្រហែលនឹងផ្កាពិត តម្លៃ​ ៦ ៨០០ ដុល្លារ។ ការ​រៀបចំ​ដ៏​ពិសេស​នេះរួមបញ្ចូលផ្កា ១២ ប្រភេទ សម្រាប់រដូវផ្ការីក និងរដូវក្តៅ ក្នុង​ពណ៌​ចម្រុះ ដោយ​ផ្កា​នីមួយ​ៗ ត្រូវបានបង្កើតឡើងយ៉ាងល្អិតល្អន់ និងមានភាពស្មុគស្មាញគួរ​ឲ្យ​កោតសរសើរ។

នៅ​មាន​រ៉ូប​ពណ៌​មាស​ដ៏​ស្រស់​ស្អាត និង​មាន​ទម្ងន់​រហូត​ទៅ​ដល់ ៥០ គីឡូក្រាម ព្រមជាមួយ​រ៉ូប​ស​របស់​ប្រេន​ល្បី​ៗ​ដទៃ​ទៀត៕

អត្ថបទ៖ ឆដា រូបភាព៖ One Memory