កាលពីសប្ដាហ៍មុន មង្គលការត្រកូលអភិជនមួយគូរទៀតហើយ បានធ្វើឲ្យកក្រើកអស់មហាជនក្នុងស្រុកខ្មែរ ភ្ញាក់ផ្អើលចំពោះការរៀបចំតុបតែង ព្រោះថាទាំងប្រណីត និងមិនធ្លាប់ឃើញមានកាលពីពេលកន្លងទៅ។


មង្គលការកូនកំលោះនាម ជា សេង និងកូនក្រមុំ សេង ជនីនាថ ដែលជាកូនស្រីរបស់ឯកឧត្ដម សេង ប៊ុនឃាង សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងលោកជំទាវ។ ទាំងសមត្ថភាព និងរូបសម្រស់នៃគូស្វាមីថ្មីថ្មោង ពិតជាធ្វើឲ្យគេឯងស្ញប់ស្ញែងខ្លាំង ព្រោះតាំងពីដើមមកមង្គលការអភិជនច្រើនគូមកហើយ គ្មានអ្នករៀបចំដូចឡើយ។
មុនថ្ងៃរៀបការមកដល់កំលោះ និងកូនក្រមុំ បានថត pre-wedding ជាច្រើនប្រទេស និងច្រើនកន្លែងនៅក្នុងប្រទេសផងដែរ។ ចំណែកឈុតវិញ មិនថាបែបប្រពៃណីខ្មែរ និងបែបបរទេសទេ គ្រួសារអភិជនទាំងបានត្រៀមយ៉ាងប្រណីត ព្រមទាំងគ្រឿងអលង្ការមានតម្លៃច្រើន។

មង្គលការដ៏ពិសេសប្រចាំឆ្នាំ ដែលរៀបចំឡើងខុសប្លែកពីមង្គលការត្រកូលអភិជនដទៃ ដោយមានតុបតែងអ្វីៗថ្មី ហើយបែបផែនជាខ្មែរតែម្ដង។ ជាក់ស្ដែងសូម្បីកាដូទុកជូនភ្ញៀវកិត្តិយស ក៏មិនធម្មតាដែរ ព្រោះបានជ្រើសរើសត្បូងប្រមាណ ១០ ពណ៌ បញ្ជាក់ពីអត្ថន័យផ្សេងៗគ្នា។
សូម្បីតែព្រំក្រាលរៀបចំកម្មវិធីវិញ ក៏បានដេគ័រថ្មីពីផ្កាព្កុល ព្រមទាំងមានលម្អដោយគ្រីស្តាល់ ផ្កាស្រស់ចម្រុះពណ៌។ កម្មវិធីទាំងមូល តុបតែងឡើងដោយពណ៌ក្រហមក្រមៅ ពណ៌មាស និងវាំងននពណ៌ខៀវជាដើម៕








អត្ថបទ៖ ឆដា, រូបភាព៖ One Memory



