កូនស្រីច្បងអ្នកឧកញ៉ា គិត ម៉េង មានរូបសម្រស់ស្រស់ស្អាតដូចម្ដាយ គឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ហើយក៏ជាស្ត្រីវ័យក្មេងមានភាពប៉ិនប្រសព្វ និងរៀបចំតុបតែងខ្លួន បានយ៉ាងស្រស់ស្អាត ទាន់សម័យសមជាកូនស្រីសេដ្ឋីស្រុកខ្មែរ។


រូបភាពថ្មីបំផុតរបស់កូនស្រីច្បងប្រធានក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បង្ហាញខ្លួនក្នុងឈុតយ៉ាងទាន់សម័យ ដោយស្លៀកឈុតរ៉ូបខ្លីធ្វើពីសូត្រ ម៉ូដែល Romi ដែលមានលម្អដោយជាយប៉ាក់ សមរូបសមរាងរបស់កញ្ញា គិត ស៊ូរៀរង្សី។
រង្សី បានបន្ថែមភាពស្រស់ស្អាត ដោយកាន់កាបូបដៃប្រេនល្បីៗដែលអភិជនៗចូលចិត្តប្រើនោះ គឺ Loro Piana: a Shiny Grey Alligator Extra Pocket L19 Bag។ កាបូប Loro Piana ដែលស្ត្រីអភិជនវ័យក្មេងកាន់មានតម្លៃចន្លោះពី ១០ ៥០០ ទៅ ១៥ ៨៧០ ដុល្លារ។
ក្រៅពីកាបូបដៃមានតម្លៃហើយ គិត ស៊ូរៀរង្សី ក៏ពាក់ស្បែកជើងម៉ាកល្បី តែមិនសូវមាន logo ប្រេន មើលទៅបែបសាមញ្ញៗ GIANVITO តម្លៃប្រមាណជិត ១ ០០០ ដុល្លារ។ នារីវ័យក្មេងដែលជាកូនស្រីសេដ្ឋីស្រុកខ្មែរ កំពុងតែបន្តការសិក្សានៅប្រទេសអូស្រ្តាលី៕



អត្ថបទ៖ ឆដា, រូបភាព៖ Instagram kith suriaraingsey



