ប្រទេសកម្ពុជា និងអាល្លឺម៉ង់ បានរួមគ្នាលើកកម្ពស់និរន្តរភាពវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប តាមរយៈគម្រោង FABRIC Cambodia II
Category: សេដ្ឋកិច្ច
លោក Nicolas Forissier នឹងអញ្ជើញមកកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា
លោក Nicolas Forissier រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែកក្កដា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា
ខេត្តកំពង់ចាម ត្រៀមដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៧ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់
ខេត្តកំពង់ចាម ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ ៧ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល
ក្រសួង ជំរុញការអភិវឌ្ឍតំបន់ឧទ្យានជាតិភ្នំគូលែន ឱ្យក្លាយទៅជាគោលដៅទេសចរណ៍វប្បធម៌ ជំនឿ និងធម្មជាតិ ឈានមុខគេនៅអាស៊ីអាគ្នេយ៍
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារក្នុងការអភិវឌ្ឍភ្នំគូលែន
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ៣.២៨៤ ទីតាំង និងស្រូបទាញទុនវិនិយោគជាង ២៧ ពាន់លានដុល្លារ
គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ៣.២៨៤ ទីតាំង ដែលប្រើប្រាស់កម្លាំងពលកម្មជាង ១,៣ លាននាក់ និងមានទុនវិនិយោគសរុបជាង ២៧,៦ ពាន់លានដុល្លារអាមេរិក
CRF ជំរុញការពង្រីកទីផ្សារអង្ករកម្ពុជានៅអាមេរិក ខណៈកម្ពុជានាំអង្ករចេញទៅអាមេរិកជាង ៧ ពាន់តោន ក្នុងឆមាសទី ១ ឆ្នាំ២០២៦
សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation-CRF) កំពុងជំរុញការពង្រីកទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក ខណៈក្នុងរយៈពេលឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជាបាននាំចេញមកសហរដ្ឋអាមេរិកបានចំនួនជាង ៧ ៣០០ តោន
ជប៉ុនបោះទុនវិនិយោគសរុបចំនួន ២,៩ ពាន់លានដុល្លារនៅកម្ពុជា គិតចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០២៥
ប្រទេសជប៉ុននៅតែបន្តជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា ដែលមានទុនវិនិយោគសរុបចំនួន ២,៩ ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០២៥
ក្រុមហ៊ុន Toyota ពង្រីកខ្សែច្រវាក់ផលិតកម្មសម្រាប់ដំណើការផ្គុំដំឡើងរថយន្ត និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក
ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានសម្ពោធបើកដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី Toyota Hilux Travo ដែលជាការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យយានយន្តដែលកំពុងរីកចម្រើននៅកម្ពុជា
ADB ដាក់ដំណើរការមូលនិធិបង្វិល ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល និង ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដោយសហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) កាលពីម្សិលមិញ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា
ក្រសួងកសិកម្ម ប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ












