ថ្មីៗនេះក្រុមហ៊ុនទឹកស្ព្រីងប្រូវីដា ដែលមានលោក អ៊ឹង ស៊ីវឈន់ ជាអគ្គនាយកវ័យក្មេង ពេញដោយសមត្ថភាព បានប្រកាសជាផ្លូវការពិធីចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ រវាង ទឹកស្រ្ពីងប្រូវីដា និងអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា។

ព្រះនាង នរោត្តម ចេណ្ណា គឺជាជាក្មួយស្រីរបស់ភរិយា CEO វ័យក្មេង អ៊ឹង ស៊ីវឈន់ គឺព្រះនាង នរោត្តម ពង្ស់សូរិយា ផ្ទាល់តែម្ដង។ មិនតែប៉ុណ្ណោះទឹកស្ព្រីងប្រូវីដា មិនធ្លាប់ទទួលយក BA រូបណាក្រៅពីសាច់ញាតិនៃសែរាជវង្សឡើយ។
លោក អ៊ឹង ស៊ីវឈន់ តាំងពីឡើងកាន់ដំណែងជា CEO មក បានធ្វើឲ្យកេរ្តិ៍ឈ្មោះនៃផលិតផលរបស់គ្រួសារលោក មួយនេះមានអ្នកស្គាល់ និងទទួលទាន កាន់តែច្រើន ថែមទាំងបានចូលរួមសកម្មភាពមនុស្សធម៌ផ្សេងៗផងដែរ។

បើនិយាយពីអ្នកតំណាងរបស់ទឹកស្ព្រីងប្រូវីដា និងអ្នកផ្សព្វផ្សាយកន្លងមក មានតែអ្នកនាង សិទ្ធី នីកា ដែលជាបងថ្លៃរបស់អគ្គនាយកទឹកស្ព្រីងប្រូវីដា។ នេះបញ្ជាក់ថា ការនាំយកទូតសុច្ឆន្ទៈនៃផលិតផល លោក អ៊ឹង ស៊ីវឈន់ បានគិតគូរវែងឆ្ងាយ សម្រាប់មុខមាត់នៃផលិតផលរបស់ខ្លួន។
លោក អ៊ឹង ស៊ីវឈន់ វ័យ ២៥ ឆ្នាំ ជា CEO ដែលទទួលបានជោគជ័យ ក្នុងការកាន់កាប់ការងាររបស់គ្រួសារ។ ក្នុងនោះមិនថា ពេលឡើងមកកាន់តំណែងជាអគ្គនាយកទឹកស្ព្រីងប្រូវីដា លោកបានចេញទៅធ្វើការ ដោយដឹកជញ្ជូនដោយខ្លួនឯង និងជួយគាំទ្រដល់វិស័យកីឡារបស់ខ្មែរ៕






អត្ថបទ៖ ឆដា, រូបភាព៖ Provida Water



