កញ្ញា គិត ស៊ូរៀរង្សី កូន​ស្រី​ច្បងអ្នកឧកញ៉ា គិត ម៉េង បង្ហាញខ្លួនយ៉ាងទាន់សម័យក្នុងឈុថ្មី

កូន​ស្រី​ច្បង​អ្នកឧកញ៉ា គិត ម៉េង មាន​រូប​សម្រស់​ស្រស់​ស្អាត​ដូច​ម្ដាយ គឺ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ហើយ​ក៏​ជា​ស្ត្រី​វ័យ​ក្មេង​មាន​ភាព​ប៉ិនប្រសព្វ និង​រៀបចំ​តុបតែង​ខ្លួន បាន​យ៉ាង​ស្រស់​ស្អាត ទាន់​សម័យសមជាកូនស្រីសេដ្ឋីស្រុកខ្មែរ។

តាមដានជាមួយយើង៖ Million Times

រូបភាព​ថ្មី​បំផុត​របស់​កូន​ស្រី​ច្បង​ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បង្ហាញ​ខ្លួន​ក្នុង​ឈុត​យ៉ាង​ទាន់​សម័យ ដោយ​ស្លៀក​​ឈុត​រ៉ូប​ខ្លី​ធ្វើ​ពី​សូត្រ ម៉ូដែល Romi ដែលមានលម្អដោយ​ជាយ​ប៉ាក់ សម​រូប​សម​រាង​របស់​កញ្ញា គិត ស៊ូរៀរង្សី។

រង្សី បាន​បន្ថែម​ភាព​ស្រស់​ស្អាត ដោយ​កាន់​កាបូប​ដៃ​ប្រេន​ល្បី​ៗ​ដែល​អភិជន​ៗ​ចូលចិត្ត​ប្រើ​នោះ គឺ Loro Piana: a Shiny Grey Alligator Extra Pocket L19 Bag។ កាបូប Loro Piana ដែល​ស្ត្រី​អភិជន​វ័យ​ក្មេង​កាន់​មាន​តម្លៃ​ចន្លោះ​ពី ១០ ៥០០ ទៅ ១៥ ៨៧០ ដុល្លារ។

ក្រៅពី​កាបូប​ដៃ​មាន​តម្លៃ​ហើយ គិត ស៊ូរៀរង្សី ក៏​ពាក់​ស្បែក​ជើង​ម៉ាក​ល្បី តែ​មិន​សូវ​មាន logo ប្រេន មើល​ទៅ​បែប​សាមញ្ញ​ៗ GIANVITO តម្លៃ​ប្រមាណ​ជិត ១ ០០០ ដុល្លារ។ នារី​វ័យ​ក្មេង​ដែល​ជា​កូន​ស្រី​សេដ្ឋី​ស្រុក​ខ្មែរ កំពុង​តែ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្រ្តាលី៕

អត្ថបទ៖ ឆដា, រូបភាព៖ Instagram kith suriaraingsey