ក្រោយបញ្ចប់ពិធីប្រពៃណីខ្មែរ កូនក្រមុំអភិជន សេង ជនីនាថ និងកូនកំលោះ បានផ្លាស់ប្ដូរឈុតដើម្បីត្រៀមស្វាគមន៍ភ្ញៀវនាពេលរាត្រី ដើម្បីជប់លៀងទទួលទានអាហារ និងរាំលេងកម្សាន្តសប្បាយ។

ងាកទៅមើលកូនក្រមុំដ៏គួរឲ្យស្រលាញ់ ដែលមិនត្រឹមអត្តចរិតល្អប្រពៃ ព្រមជាមួយមានចំណេះដឹងជ្រៅជ្រះ បានត្រៀមឈុតជាច្រើន ដើម្បីថតរូប កាត់នំ និងទទួលស្វាគមន៍ភ្ញៀវ។ ក្នុងចំណោមឈុតជាច្រើនរបស់កូនក្រមុំអភិជន CHO មាន១ ឈុតដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើល ព្រោះមិនត្រឹមតែស្អាតដូចព្រះនាងក្នុងព្រេងនិទានឡើយ ឈុតនោះធ្ងន់ជាខ្លាំង។
រ៉ូបពណ៌មាសដ៏វែងអន្លាយ និងប្រៀបបានព្រះនាងក្នុងរឿងនិទាននោះជាប្រេនរបស់អ្នកច្នៃម៉ូដឥណ្ឌូណេស៊ី Monica Ivena។ សម្រាប់តម្លៃនៃរ៉ូបពណ៌មាសនោះ ហើយម៉ូដនោះទៀតសោតក៏មិនទាន់ធ្លាប់ឃើញ Monica Ivenaបង្ហាញឡើយ ដោយសង្ស័យនោះជាម៉ូដថ្មីច្នៃជាពិសេសសម្រាប់កូនក្រមុំខ្មែរ។

ឈុតនោះ ដ្បិតធ្ងន់ និងមានអ្នកជួយលើករហូតទៅដល់ ៥-៦ នាក់ តែកូនក្រមុំពិតជារីករាយក្នុងការគ្រង រំភើប ព្រោះថារូបភាពដែលចេញមកស្រស់ស្អាត ហើយពិសេស ប្លែកពីគេតែម្ដង។
បន្ទាប់ពីវីដេអូឈុតកូនក្រមុំដ៏ធំ និងវែងនោះបង្ហាញលើបណ្ដាញសង្គម Instagram Monica Ivena ក៏បាន add story បន្តពីអ្នកផាត់មុខលំដាប់កំពូលរបស់ខ្មែរ អ្នកនាង Janita Love និងរៀបរាប់ពណ៌នាពីភាពស៊ីចង្វាក់គ្នានៃឈុត និងកូនក្រមុំ។

គួរបញ្ជាក់ថា កូនក្រមុំដ៏ Cute សេង ជនីនាថ គឺជាកូនស្រីបណ្ដូលចិត្តឯកឧត្ដម សេង ប៊ុនឃាង សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ អ្នកនាងក៏មានអាជីពជាអ្នកច្បាប់ដូចឪពុកផងដែរ ហើយក៏ជាស្ត្រីវ័យក្មេង ដែលមានចំណេះដឹង និងការអប់រំខ្ពស់ ស័ក្ដិសមនឹងឋានៈ វង្សត្រកូល។
កម្មវិធីដ៏ធំប្រចាំឆ្នាំ នៃមង្គលការកូនចៅអ្នកអភិជនគូនេះ មិនត្រឹមតែទទួលបានការសាទរពីសំណាក់មហាជនក្នុងស្រុកប៉ុណ្ណោះទេ បរទេសដែលឃើញវីដេអូនៃមង្គលការខ្មែរដែលល្បីស្រស់ស្ងាតគ្មានទាស់ចន្លោះនោះហើយ ក៏សរសើរគ្រប់គ្នាផងដែរ។
កូនក្រមុំអភិជន សេង ជនីនាថ និងកូនកំលោះ ជា សេង បានរៀបចំកម្មវិធីប្រពៃណីនៅមណ្ឌលសន្និបាតអូស៊ីអាយស៊ី ដែលបញ្ចូលអាគារ ៤ ៥ រួមគ្នា ទើបអាច៕
















អត្ថបទ៖ ឆដា, រូបភាព៖ One Memory



