មង្គលការដ៏ធំប្រចាំខែតុលា ពិតជាអស្ចារ្យ និងប្រណីតខ្លាំងមិនធ្លាប់ឃើញ

កាលពី​សប្ដាហ៍​មុន មង្គលការ​ត្រកូល​អភិជន​មួយ​គូរ​ទៀត​ហើយ បាន​ធ្វើឲ្យ​កក្រើក​អស់​មហាជន​ក្នុង​ស្រុក​ខ្មែរ ភ្ញាក់ផ្អើល​ចំពោះ​ការ​រៀបចំ​តុបតែង ព្រោះ​ថា​ទាំង​ប្រណីត និង​មិន​ធ្លាប់​ឃើញ​មាន​កាលពី​ពេល​កន្លង​ទៅ។

តាមដានជាមួយយើង៖ Million Times

មង្គលការ​កូន​កំលោះ​នាម ជា សេង និង​កូន​ក្រមុំ សេង ជនីនាថ ដែល​ជា​កូន​ស្រី​របស់​ឯកឧត្ដម សេង ប៊ុនឃាង សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ព្រម​ទាំង​លោក​ជំទាវ។ ទាំង​សមត្ថភាព និង​រូប​សម្រស់​នៃ​គូ​ស្វាមី​ថ្មីថ្មោង ពិតជា​ធ្វើឲ្យ​គេឯង​ស្ញប់ស្ញែង​ខ្លាំង ព្រោះ​តាំងពី​ដើម​មក​មង្គលការ​អភិជន​ច្រើន​គូ​មក​ហើយ គ្មាន​អ្នក​រៀបចំ​ដូច​ឡើយ។

មុន​ថ្ងៃ​រៀបការ​មក​ដល់​កំលោះ និង​កូន​ក្រមុំ បាន​ថត pre-wedding ជាច្រើន​ប្រទេស និង​ច្រើន​កន្លែង​នៅ​ក្នុង​ប្រទេស​ផង​ដែរ។ ចំណែក​ឈុត​វិញ មិន​ថា​បែប​ប្រពៃណី​ខ្មែរ និង​បែប​បរទេស​ទេ គ្រួសារ​អភិជន​ទាំង​បាន​ត្រៀម​យ៉ាង​ប្រណីត ព្រម​ទាំង​គ្រឿងអលង្ការ​មាន​តម្លៃ​ច្រើន។

មង្គលការ​ដ៏​ពិសេស​ប្រចាំ​ឆ្នាំ ដែល​រៀបចំ​ឡើង​ខុស​ប្លែក​ពី​មង្គលការ​ត្រកូល​អភិជន​ដទៃ ដោយ​មាន​តុបតែង​អ្វី​ៗ​ថ្មី ហើយ​បែបផែន​ជា​ខ្មែរ​តែម្ដង។ ជាក់ស្ដែង​សូម្បី​កាដូ​ទុក​ជូន​ភ្ញៀវ​កិត្តិយស ក៏​មិន​ធម្មតា​ដែរ ព្រោះ​បាន​ជ្រើសរើស​ត្បូង​ប្រមាណ ១០ ពណ៌ បញ្ជាក់​ពី​អត្ថន័យ​ផ្សេង​ៗ​គ្នា។

សូម្បី​តែ​ព្រំ​ក្រាល​រៀបចំ​កម្មវិធី​វិញ ក៏​បាន​ដេគ័រ​ថ្មី​ពី​ផ្កា​ព្កុល ព្រម​ទាំង​មាន​លម្អ​ដោយ​គ្រីស្តាល់ ផ្កា​ស្រស់​ចម្រុះ​ពណ៌។ កម្មវិធី​ទាំង​មូល តុបតែង​ឡើង​ដោយ​ពណ៌​ក្រហម​ក្រមៅ ពណ៌​មាស និង​វាំងនន​ពណ៌​ខៀវ​ជាដើម៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory