លោកស្រី ចម និម្មល ជួបលោក Vladimir Ilichyov ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សាររុស្ស៊ី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី ចម និម្មល បានជួបពិភាក្សាការងារជាមួយ លោក Vladimir Ilichyov អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃ​សហព័ន្ធ​រុស្ស៊ី ដើម្បី​ពិភាក្សា​ពី​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំង២។

តាមដានជាមួយយើង៖ Million Times

កាលពី​រសៀល​ថ្ងៃ ២២ ខែ​កញ្ញា ឆ្នាំ ២០២៦ កន្លង​ទៅ លោកស្រី ចម និម្មល រដ្ឋ​មន្ត្រី​ក្រសួង ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​តំណាង​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកាណាដា លើកទី១៥នៅ​ប្រទេស​ហ្វីលីពីន។

ជំនួប​នោះ ធ្វើឡើងនាឱកាសដែលលោកស្រីរដ្ឋមន្ត្រី ចម និម្មល អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ចអាស៊ាន លើកទី៥៨ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ភាគី​ទាំង ២ បាន​ពិភាក្សា​ពី​យន្តការ​នានា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី ឲ្យ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ។

ក្នុងនោះ ភាគីទាំង ២ បានផ្តោតការយកចិត្តទុកដាក់លើការជំរុញការនាំចេញផលិតផលកសិកម្ម ទៅ​កាន់​ទីផ្សារ​រុស្ស៊ី ព្រម​ទាំង​បានលើកទឹកចិត្ត​ឲ្យ​ធុរជននៃប្រទេសទាំង ២ ស្វែង​យល់​ពី​ឱកាស​វិនិយោគ​ទៅ​វិញទៅមក។

ទន្ទឹមនឹង​នោះ​ដែរ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការបន្តគាំទ្រគ្នាទៅវិញទៅមក ក្នុង​ក្របខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការទ្វេភាគី និង​តំបន់៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងពាណិជ្ជកម្ម