អ្នកនាង តាំង ប៉ោហ្គិច ឬអ្នកលេងបណ្ដាញសង្គមស្គាល់ថា Jade ស្រីស្អាត និងជាកូនស្រីក្នុងត្រកូលអភិជន មានរសនិយមទាន់សម័យ ពូកែក្នុងការរៀបចំសម្លៀកបំពាក់បានស្រស់ស្អាត ទាំងព្រម។

ថ្មីៗនេះ Jade ចូលរួមមង្គលការអ្នកស្គាល់គ្នា ដោយកូនប្រសាស្រីអគ្គនាយិកាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានជ្រើសរើសឈុតពណ៌ផ្កាឈូកដ៏ស្រស់ស្អាត ដែលជាប្រេន Georges Hobeika។
ឈុតរបស់ Jade ស្ថិតក្នុងReady To Wear | Fall/Winter 2026-27 ដែលជាឈុតទី ៤៦ ហើយមានតម្លៃរហូតទៅដល់ ៧ ១៣០ ដុល្លារ។ ក្រៅពីឈុតហើយកាបូបដៃ Hermès Rose Sakura Swift Kelly Cut Palladium Hardware កាន់តែលើកសម្រស់ស្រ្តីអភិជនរូបនេះ ស្រស់ស្អាតស្រទន់គួរជាទីគយគន់តែម្ដង។
ងាកទៅមើលគ្រឿងអលង្ការវិញ Jade បានជ្រើសរើសប្រេន bvlgari ជាកងដៃដាំត្បូងពេជ្រស និងក្រវិល Van Cleef & Arpels Yellow Gold Magic Alhambra Earrings តម្លៃជាង ១៣ ០០០ ដុល្លារ៕






អត្ថបទ៖ ឆដា, រូបភាព៖ IG Tang Por Gech



