លោក អ៊ឹង ស៊ីវឈន់ ដែលជា CEO ទឹកស្ព្រីងប្រូវីដា និងជាសេដ្ឋីវ័យក្មេង កាន់កាប់ជំនួញជាច្រើនក្នុងដៃ បានបណ្ដើរឧត្ដមភរិយារូបស្រស់ឧត្ដុង្គឧត្ដម នាម នរោត្តម ពង្ស់សូរិយា ទៅកាន់ប្រទេសអ៊ីតាលី ដើម្បីចូលរួមមង្គលការមិត្តភ័ក្ដិ។

ព្រះនាង ពង្ស់សូរិយា បើទោះជាមានព្រះគភ៌ក៏នៅតែមានភាពរស់រវើក និងគួរជាទីស្រលាញ់របស់ស្វាមី។ បង្ហាញវត្តមាននៅលើទឹកដីអឺរ៉ុបកាលពីថ្មីៗនេះ ទាំងCEO ទឹកស្ព្រីងប្រូវីដា និងភរិយាសុទ្ធតែរៀបចំខ្លួនយ៉ាងស្រស់ស្អាត ពិសេសគឺទ្រង់ សូរិយា។
រូបភាពដែលព្រះនាង សូរិយា បានគ្រងរ៉ូបខ្លី និងកាបូបដៃម៉ាកល្បី Chanel ដ៏ល្បាញល្បី និងមានតម្លៃខ្ពស់កប់ពពក។ កាបូប Chanel ដែលព្រះនាង Chanel Small Preppy Coco Flap Bag White Shiny Caviar Brushed Gold Hardware តម្លៃ ៨ ៥០០ ដុល្លារ
CEO វ័យក្មេង អ៊ឹង ស៊ីវឈន់ ជាអគ្គនាយក ក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក ហើយក៏ជាជាកូនប្រុសទី៣ សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ បានរៀបអាពាហ៍ពិពាហ៍ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់សូរិយា កាលពីចុងឆ្នាំ ២០២៥៕



អត្ថបទ៖ ឆដា, រូបភាព៖ IG soriya_noro



