គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ ជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការប្រមាណ ៣.៥១ ពាន់លានដុល្លារអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអាទិភាពនានារបស់កម្ពុជា។
Category: សេដ្ឋកិច្ច
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុន Haier Group ពង្រីកវិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រុមហ៊ុន Haier Group ពង្រីកវិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាល ចាត់ទុកវិស័យបច្ចេកវិទ្យាជាវិស័យសំខាន់មួយជួយជំរុញកំណើនសេដ្ឋកិច្ច
ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា កើនឡើងរហូតដល់ ២៩ ភាគរយ
ក្នុងឆមាសទី១ ឆ្នាំ២០២៦ បរិមាណទំនិញតាមផ្លូវអាកាសរបស់កម្ពុជា កើនឡើងរហូតដល់ ២៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈចំនួនអ្នកដំណើរមានការថយចុះ ៧ ភាគរយ។
គម្រោងចំនួន ៤ តម្លៃ ២៥ លានដុល្លារនៅភូមិភាគឦសាន ស្នើសុំការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានបន្តចុះត្រួតពិនិត្យ និង វាយតម្លៃគម្រោងវិនិយោគនៅ ខេត្តស្ទឹងត្រែង ២គម្រោង និង ខេត្តក្រចេះ ២គម្រោង ដែលមានតម្លៃ ២៥ លានដុល្លារ ព្រមទាំងបានបើកកិច្ចពិភាក្សាលើលក្ខខណ្ឌបច្ចេកទេស និង នីតិវិធី ជូនក្រុមហ៊ុនដែលបានស្នើសុំការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធី
កម្ពុជាទទួលបានទុនវិនិយោគ ៤,៧ ពាន់លានដុល្លារពីគម្រោងចំនួន ២៧៦ ក្នុងឆមាសទី ១ ឆ្នាំ ២០២៦
ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ២៧៦ ក្នុងទំហំទុន វិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ ១៦០ ពាន់កន្លែង
កម្ពុជាអនុម័តស្តង់ដារចំនួន ៤៥ ដើម្បីជំរុញប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ
ក្រុមប្រឹក្សាស្តង់ដារជាតិ បានសម្រេចអនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គាំទ្រការអភិវឌ្ឍឧស្សាហកម្ម សម្រួលពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផល និងការការពារអ្នកប្រើប្រាស់
អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តអគ្គិសនី
អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់រថយន្តដែលដើរដោយថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការចំណាយថ្លៃប្រេងសាំង លើកកម្ពស់បរិស្ថាន
ជប៉ុនផ្តល់ឥណទានប្រមាណ ១១៩ លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ
រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ឥណទានសម្បទានប្រមាណ ១១៩ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)
ឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជានាំទំនិញចេញទៅទីផ្សារអន្តរជាតិមានតម្លៃប្រមាណ ១៧ ពាន់លានដុល្លារ
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជានាំទំនិញចេញទៅទីផ្សារអន្តរជាតិមានតម្លៃប្រមាណ ១៧ ពាន់លានដុល្លារ កើនឡើង ១៩,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្មីៗនេះ។
ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបារាំង គ្រោងអភិវឌ្ឍទីផ្សារបោះដុំផលិតផលស្រស់នៅរាជធានីភ្នំពេញ
ក្រុមហ៊ុន WorldBridge Group ដែលមានដូលដ្ឋាននៅកម្ពុជា និងក្រុមហ៊ុន SEMMARIS ដែលជាក្រុមហ៊ុនបារាំងមានបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងការគ្រប់គ្រងទីផ្សារបោះដុំ បានឈានដល់ការចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់សេវាសិក្សាលទ្ធភាពសម្រាប់គម្រោងអភិវឌ្ឍន៍ទីផ្សារបោះដុំផលិតផលស្រស់នៅរាជធានីភ្នំពេញ












