រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ១.២២ ពាន់លានដុល្លារអាម៉េរិក លើកញ្ចប់អន្តរាគមន៍ចំនួន ៣ ដែលមានវិធានការសរុប ២៧ ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិក្នុងឆ្នាំ ២០២៦ ព្រមទាំងដាក់ជាមូលដ្ឋានសម្រាប់កំណើនប្រកបដោយចីរភាពនៅឆ្នាំខាងមុខ




