ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា អនាគតសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ពឹងផ្អែកយ៉ាងសំខាន់លើការផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលមានមូលដ្ឋានលើកសិកម្ម ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋានលើកសិ-ឧស្សាហកម្ម ដោយប្រើប្រាស់សក្តានុពលកសិកម្មដ៏ធំរបស់ខេត្ត ដើម្បីបង្កើតតម្លៃបន្ថែម ជំរុញសេវាកម្ម និងការវិនិយោគ




