អាជ្ញាធរខេត្តកណ្ដាល និងមន្ទីរជំនាញ ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១,៣៣២ ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ១០ ភូមិ ក្នុងនោះរួមមាន ភូមិលើ ភូមិស្វាយជ្រុំ ភូមិបារាជ ក្នុងសង្កាត់ស្វាយជ្រុំ ភូមិព្រែកតាកូវ ភូមិ ព្រែកល្វា និងភូមិព្រែកបង្កង ក្នុងសង្កាត់ព្រែកតាកូវ និងភូមិជ្រោយខ្សាច់ ភូមិបាក់ដាវលើ ភូមិបាក់ដាវក្រោម ភូមិព្រែកជ្រូក ស្ថិតក្នុងសង្កាត់បាក់ជាវ ក្រុងអរិយក្សត្រ។




