ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos បានលក់ផ្ទះមួយខ្នងនៅទីក្រុង Seattle រដ្ឋ Washington ខណៈតម្លៃផ្ទះមួយខ្នងនេះត្រូវបានចាត់ទុកជាការលក់ផ្ទះថ្លៃបំផុតប្រចាំរដ្ឋ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។


មនុស្សកំពូលលុយរូបនេះបានលក់ផ្ទះក្នុងតម្លៃ ៦៣លានដុល្លារ ទៅឲ្យក្រុមហ៊ុន Cayan Investments LLC ដោយចំណេញបានប្រាក់ជាង ២៥លានដុល្លារ ពោលលោកបានចាយលុយត្រឹម ៣៧,៥លានដុល្លារប៉ុណ្ណោះ ដើម្បីទិញវាកាលពីឆ្នាំ២០១៩។
លោក Bezos បានសម្រេចចិត្តដាក់ផ្ទះនេះលក់ បន្ទាប់ពីលោកផ្លាស់ប្ដូរទីលំនៅទៅកាន់ទីក្រុង Miami ដោយរស់នៅជាមួយគូស្នេហ៍អ្នកនាង Lauren Sanchez រយៈពេលជិត ២ឆ្នាំមកនេះ។
គួរជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយតម្លៃផ្ទះនៅទីក្រុង Seattle បានហក់ឡើងថ្លៃជាខ្លាំង ដោយសារក្រុមមហាសេដ្ឋីបច្ចេកវិទ្យា កំពុងប្រមូលផ្ដុំគ្នានៅទីនោះ ដោយតម្លៃផ្ទះជាមធ្យម បានហក់ឡើងដល់ទៅ ៨លានដុល្លារក្នុងមួយខ្នង៕
អត្ថបទ៖ Luffy រូបភាព៖ NYT