នាយកដ្ឋានភូគព្ភសាស្ត្រកណ្តាលនៃប្រទេសវៀតណាមបានប្រកាសថា ពួកគេបានរកឃើញនូវរ៉ែមាសទ្រង់ទ្រាយធំចំនួន ១២កន្លែងថ្មីៗ ដែលមានទិន្នផលមាសសរុបជាប្រាក់ខ្ទង់រយលានដុល្លារឯណោះ។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន VNExpress ចុះផ្សាយថា រ៉ែមាសថ្មីចំនួន ១២កន្លែងនេះមានទិន្នផលមាសច្រើនជាង ១០តោន ខណៈរ៉ែប្រាក់វិញមានរហូតដល់ ១៦តោនឯណោះ។ ការរកឃើញនេះផងដែរ កើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីវៀតណាមរកឃើញរ៉ែមាសចំនួន ៣២កន្លែង ដែលមានទិន្នផលមាសប្រហែល ៣០តោន។
គួរជម្រាបដែរថា ចាប់តាំងពីចូលឆ្នាំ២០២៥ នាយកដ្ឋានភូគព្ភសាស្ត្រ និងរ៉ែវៀតណាម បានបង្កើតកម្មវិធីថមី ដើម្បីរុករករ៉ែធម្មជាតិកម្រៗនៅភូមិភាគកណ្ដាលវៀតណាម ដែលផ្ដោតសំខាន់លើខេត្តមួយចំនួនដូចជា Quang Nam, Quang Ngai, Binh Dinh និង Phu Yen ជាដើម៕
អត្ថបទ៖ Luffy រូបភាព៖ Retail News